អង់គ្លេស៖ គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Tottenham Hotspur លោក Ryan Mason គឺលោកមានបំណងចង់រារាំងដំណើរចាកចេញរបស់កីឡាករ Gareth Bale ខណៈលោកទទូចចង់ឱ្យខ្សែប្រយុទ្ធរូបនេះស្នាក់នៅបន្តរហូតហួសរដូវកាល ២០២០-២០២១ នេះ ក្នុងនោះលោកបានមានប្រសាន៍ថា “ការពិភាក្សាម្តងទៀតសម្រាប់រដូវកាលនេះគឺបានធ្វើរួចរាល់ហើយ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការអធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីការប្រកួតទល់នឹង Sheffield United កាលពីយប់មិញ Bale រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង ស្របពេលដែល Spurs បានទទួលជ័យជម្នះយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ហើយនេះជាលើកទី ១ ហើយរាប់ចាប់តាំងពីឆ្នាំ ២០១២ មក ដែល Bale រកបានគ្រាប់បាល់ ៣ គ្រាប់ដូច្នេះនៅ Premier League។
មូលហេតុដែល Bale ត្រូវបានបានក្លិប Real Madrid ដាក់ឱ្យក្រុមមាន់ខ្នាយមាសខ្ចីជើងកាលពីឆ្នាំមុន គឺដោយសារតែទម្រង់លេងរបស់គាត់ត្រូវបានគេមើលឃើញថាហាក់ធ្លាក់ជើងខ្លាំង, ប៉ុន្តែផ្ទុយមកវិញតាមការបញ្ជាក់របស់លោក Mason បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ វែលន៍រូបនេះគាត់មិនមានបាត់បង់សមត្ថភាពទៅណាឡើយ។
ក្រោយចប់ការប្រកួត លោក Mason បានថ្លែងប្រាប់គេហទំព័រ Sky Sports យ៉ាងដូច្នេះថា៖
ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload