នេះជាមូលហេតុ អ្នកធាត់ ហូបតិច ក៏នៅតែធាត់ ហើយអ្នកស្គម ហូបច្រើន ក៏នៅតែស្គម

//s9.kh1.co/b4/b45e824e595690d09f1183142963bd52a5fb96c1.jpg
យល់ដឹង

 ០៧-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ពិតណាស់ ឡើងទម្ងន់ និងស្រកទម្ងន់ មិនមែន ទាក់ទិនតែ ការចាត់ចែង ការបរិភាគឡើយ តែវាក៏ ទាក់ទងនឹង រឿងមួយចំនួន នេះផងដែរ

យល់ដឹង ៖ ពិតណាស់ ក្នុងខ្លួនមនុស្សម្នាក់ៗ មានអរម៉ូនជាច្រើន ដែលភ្ជាប់ ទំនាក់ទំនងនឹង ដំណើរការរាងកាយ ប្រសិនបើ រាងកាយមានសុខភាពខុសប្លែកពីធម្មតា ឫខុសពីមនុស្សដទៃនោះ ប្រាកដណាស់ អ្នកកំពុងតែមាន បញ្ហាប្រឈម ណាមួយជាមួយនឹង គ្រឿងក្នុងរបស់រាងកាយ ដែលវា បណ្តាលមកពី សកម្មភាពមិនល្អ ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក នេះតែម្តង បញ្ហាមួយក្នុងចំណោមនោះគឺ ការឡើង និងស្រកទម្ងន់ ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាគួរឲ្យច្រណែនណាស់ ដែល មនុស្សមួយចំនួន ហាក់ដូចជា មិនអាចឡើងទម្ងន់ ឬ ធាត់បាន ទោះបីជា ពួកគេញ៉ាំច្រើនក៏ដោយ ខណៈ មនុស្សមួយចំនួន ប្រឹងរក្សាទម្ងន់របស់ពួកគេ ទោះបី ជា បានខិតខំយ៉ាងខ្លាំង ក្នុងការកាត់បន្ថយកាឡូរី និងការហាត់ប្រាណ ក៏ដោយ។ នៅទីនេះ យើងនឹងធ្វើ ការបរិយាយពី មូលហេតុដែល មនុស្សស្គម ហូបច្រើនមែន តែនៅតែស្គម ហើយចំពោះ មនុស្សធាតុវិញ ទោះហូបតិចមែន តែក៏នៅតែធាត់។ 

ខាងក្រោមនេះ ជាមូលហេតុ ដែលធ្វើឲ្យ មនុស្សស្គម ទោះញ៉ាំច្រើនយ៉ាងណាក៏ដោយ ក៏នៅតែស្គម ៖

រូបភាព
រូបភាព

១.​ ញ៉ាំតែពេលឃ្លាន

មនុស្សមួយចំនួន មិនអាចទប់ចិត្ត ការស្រេកឃ្លានខ្លាំង របស់ខ្លួនបាន ខណៈការបរិភោគនោះ វាច្រើនហួស ជាងអ្វីដែលអ្នកត្រូវការ ដែលចុងក្រោយនោះ វានឹងឡើងទម្ងង់។ ការញ៉ាំ រាល់ពេលដែល រាងកាយមានអារម្មណ៍ថា ត្រូវការនោះ មិនមែន ចេះតែញ៉ាំតាមការនឹកឃើញ គឺក៏ អាចរក្សាទម្ងន់បានដែរ។

២.កត្តាអរម៉ូន

ការស្រេកឃ្លានគឺ ត្រូវបានគ្រប់គ្រងដោយ អរម៉ូនចំនួន២ គឺ Ghrelin និង Leptin។ អរម៉ូន Leptin គឺជាអរម៉ូន ផលិតកោសិកាធាត់ ដែលអាចបង្ក្រាប ការស្រេកឃ្លាន ខណៈដែល Ghrelin បំពេញនាទីផ្ទុយ ដែលធ្វើឲ្យអ្នក មានអារម្មណ៍ឃ្លាន មិនងាយស្កប់ស្កល់ឡើយ។

៣.ទម្លាប់ការគេងល្អ

យ៉ាងណាក្តី អ្នកក៏អាច គ្រប់គ្រងដំណើរការអរម៉ូន បានដោយ ការគេងឲ្យបានយ៉ាងតិច ៧ម៉ោង ក្នុងមួយយប់។ កង្វះការគេង អាចធ្វើឲ្យអរម៉ូន Ghrelin មានការកើនឡើង ដែលធ្វើឲ្យរាងកាយ​ ផលិតអរម៉ូន Cortisol ច្រើនហួស។ អរម៉ូន Cortisol ជាអរម៉ូន ជំរុញការស្រេកឃ្លាន សរុបជារួមមក ការគេងឲ្យបានច្រើន អាចធ្វើឲ្យ ស្រកទម្ងន់។

៤.ទម្លាប់ការហូប អាហារបំប៉នសុខភាព

របៀបដែលអ្នកញ៉ាំ ក៏អាចកំណត់ចំនួន ដែលបរិមាណ ដែលអ្នកប្រើប្រាស់ផងដែរ ប្រសិនបើអ្នកហូបតិច ហើយចូលចិត្តទំពារច្រើននោះ អ្នកទំនងមិនសូវឡើងទម្ងន់ប៉ុន្មានទេ។

ខាងក្រោមនេះ ជាមូលហេតុ ដែលធ្វើឲ្យ មនុស្សធាត់ ទោះញ៉ាំតិចយ៉ាងណាក៏ដោយ ក៏នៅតែធាត់ ៖

រូបភាព
រូបភាព

១.អ្នកញ៉ាំអាហារខុស

វាមានន័យថា ទោះបីជា អ្នកកំពុងបរិភោគតិច ក៏ដោយ តែប្រសិន អ្នកកំពុងបរិភោគអាហារខុសនោះ វាក៏អាចធ្វើឲ្យឡើងទម្ងន់ដែរ ។ ការញ៉ាំអាហារតិចៗ តែញឹកញាប់ ឬ ការញ៉ាំអាហារតិចៗ នឹងមិនជួយអ្នកបានទេ ប្រសិនបើ របបអាហាររបស់អ្នក មានជាតិកាឡូរីខ្ពស់ ។ អាហារ មួយចំនួន ត្រូវបានចាត់ទុកថា ធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែ វាក៏អាចមាន ជាតិកាឡូរីខ្ពស់ផង ដែរ ។

២.ហូបមិនគ្រប់គ្រាន់

ការបរិភោគតិច តែបែរជា ឡើងទម្ងន់ បានក្លាយជា ការរអ៊ូរទាំទូទៅ ទៅហើយ ចំពោះមនុស្សដែល ចង់ស្រកទម្ងន់ ។ ពិតណាស់ ការបរិភោគតិចពេក ក៏អាច ប៉ះពាល់ដល់លទ្ធផលស្រក ទម្ងន់របស់អ្នក ផងដែរ ។ ការបរិភោគតិចតួច នឹងមិនជួយបានទេ ប្រសិនបើ អ្នកមិនផ្តល់ ឲ្យ រូបកាយរបស់អ្នក នូវសារធាតុចិញ្ចឹមទាំងអស់ ដែល វាត្រូវការដើម្បីដំណើរការបានត្រឹមត្រូវ ។

៣.កើតស្ត្រេស

ទោះបីជា អ្នកកំពុងបរិភោគអាហារតិច និង បរិភោគអាហារដែល មានសុខភាពល្អ ក៏ដោយ តែអ្នកនៅតែ ឡើងទម្ងន់នេះ ដោយសារតែ ភាពតានតឹង។ ពេលដែល អ្នកកើតស្ត្រេសនោះ វានឹងធ្វើឲ្យអរម៉ូនទាំងអស់ គ្មានតុល្យការ។ ឧទាហរណ៍ Cortisol អរម៉ូន នៃភាពតានតឹង កើន ឡើង នៅពេលដែល អ្នកស្ថិតនៅក្រោម ភាពតានតឹងជាច្រើន ហើយការកើនឡើងនេះ អាច នាំឲ្យមាន ការដុះពោះ។

៤.គេងមិនគ្រប់គ្រាន់

ការគេងមិនលក់ រៀងរាល់យប់ អាចបង្កឲ្យអ្នកឡើងទម្ងន់បាន ដោយសារអរម៉ូន Leptin និង Ghrelin ដែលដូចបានរៀបរាប់ ក្នុងចំណុចខាងលើ។

៥.កំណើន អាំងស៊ុយលីន

អ្នកមិនអាច ចុះទម្ងន់ បានច្រើនជាង ៩គីឡូក្រាម ខណៈ អ្នកមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះ របបអាហារ និង ការហាត់ប្រាណ ក៏ដោយ នេះ អ្នកប្រហែលជា ស៊ាំនឹងអរម៉ូនអាំងសុយលីន ។ នៅពេលដែល អ្នកស៊ាំនឹងអរម៉ូនអាំងសុយលីន រូបកាយរបស់អ្នក នឹងចាប់ផ្តើមរក្សាទុក កាឡូរី បណ្តាលឲ្យធាត់។ វាមានន័យថា ទោះបីជា អ្នក កំពុងបរិភោគអាហារ ធ្វើឲ្យសុខភាពល្អ ក៏ដោយ មនុស្សដែលមានបញ្ហានេះ នៅតែអាចកើនទម្ងន់ដដែល៕

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T