Anxiety ទុកយូរកាន់តែយ៉ាប់ ជំងឺថប់បារម្មណ៌ គួរប្រើវិធីសាស្ត្រកាត់បន្ថយបែបនេះ…

//s9.kh1.co/d6/d664176c61a2512292ed7537aefc0346b37c9e27.png
យល់ដឹង

 ០២-កញ្ញា-២០២៥ ១២ព្រឹក · ៦ ម៉ោងមុន

ការថប់បារម្មណ៌ដែលមិនបានព្យាបាលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នកដូចជាស្ថានភាពសុខភាពធ្ងន់ធ្ងរ

យល់ដឹង៖ ការថប់បារម្មណ៌ គឺជាអារម្មណ៌ធម្មជាតិ ដែលកើតឡើងនៅពេលស្ត្រេស ឬពេលមានអារម្មណ៌អសុវត្ថិភាព ប៉ុន្តែវាអាចនឹងក្លាយជាបញ្ហា ប្រសិនបើវាកើតឡើងញឹកញាប់ ឬខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញានៃជំងឺថប់បារម្មណ៌កើតឡើងពីការព្រួយបារម្ភច្រើនពេក ដោយបង្កការលំបាកដល់ផ្លូវកាយរបស់យើង ធ្វើឱ្យពិបាកដកដង្ហើម ឬថប់អារម្មណ៍ជាដើម។

https://s9.kh1.co/__image/w=650,h=650,q=100/09/091fe6e635e0bef57a0654c112d8e6e71d2404dd.jpeg

អាការៈថប់បារម្មណ៌មានលក្ខណៈខុសពីការភ័យខ្លាចទូទៅ។ ការភ័យខ្លាចគឺជាអារម្មណ៍ដែលឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលកើតឡើង ប៉ុន្តែការថប់បារម្មណ៌ជាទូទៅសំដៅលើអារម្មណ៍ភ័យខ្លាចចំពោះអ្វីមួយដែលអាចកើតឡើងនាពេលអនាគត វាមានភាពមិនច្បាស់លាស់ និងបណ្តាលឱ្យមានការព្រួយបារម្ភជារឿយៗ។

ភាគច្រើនការថប់បារម្មណ៌និងជំងឺធ្លាក់ទឹកចិត្តច្រើនតែនៅជាមួយគ្នា ព្រោះវាបង្កឡើងពីកត្តាស្រដៀងគ្នា ដែលពាក់ព័ន្ធនឹងការគិតអវិជ្ជមាន ភាពប្រែប្រួលនៃអារម្មណ៍ និងការផ្លាស់ប្តូរក្នុងខួរក្បាលដូចជា amygdala ដែលសកម្មខ្លាំងពេក ឬ prefrontal Cortex ដែលមិនដំណើរការ។

https://s9.kh1.co/__image/w=650,h=903,q=100/ac/acb0fa0aa23e22027e418239db3efc66ff7d1b6a.jpeg

ភាពខុសគ្នានោះគឺថា ការថប់បារម្ភជំរុញឱ្យមនុស្សធ្វើសកម្មភាព ឬព្រួយបារម្ភអំពីបញ្ហានាពេលអនាគត ខណៈពេលដែលការធ្លាក់ទឹកចិត្តធ្វើឱ្យមនុស្សសំងំម្នាក់ឯង និងផ្តោតលើបញ្ហាអតីតកាល។ ភាព តានតឹង អាចបណ្តាលឱ្យកើតមានអាការៈផ្សេងៗ ហើយការ ថប់ បារម្ភអាចឈានទៅរកការ ធ្លាក់ទឹកចិត្ត ក្នុងរយៈពេលវែង។

តើការថប់បារម្មណ៌ត្រូវការការព្យាបាលនៅពេលណា?

បញ្ហាថប់បារម្មណ៌ត្រូវការការព្យាបាលនៅពេលដែលវាចាប់ផ្តើមរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងព្រួយបារម្ភឥតឈប់ឈរ គេងមិនលក់ ពិបាកផ្តោតអារម្មណ៍ ឬជៀសវាងការជួបជុំផ្សេងៗដោយសារភាពភ័យខ្លាច នោះមានន័យថាដល់ពេលដែលអ្នកត្រូវស្វែងរកជំនួយហើយ។

ការថប់បារម្មណ៌ដែលមិនអាចព្យាបាលបាន អាចគ្រប់គ្រងជីវិតរបស់អ្នក ធ្វើឱ្យពិបាកក្នុងការរីករាយជាមួយសកម្មភាពប្រចាំថ្ងៃ ឬទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ ការព្រួយបារម្ភខ្លាំងពេក អំពីរឿងដែលមិនទាន់កើតឡើង ឬរឿងអនាគតក៏ធ្វើឱ្យវាពិបាកក្នុង ការផ្តោតលើការដោះស្រាយបញ្ហាពិតដែលអ្នកកំពុងប្រឈមមុខ។

https://s9.kh1.co/__image/w=564,h=651,q=100/22/22f6304431e90bf91aa19f1b2994136fcb6d889b.jpeg

ជួនកាលការថប់បារម្មណ៌អាចរលាយបាត់ដោយខ្លួនឯង ជាពិសេសប្រសិនបើវាស្ថិតក្នុងកម្រិតស្រាល។ ប៉ុន្តែប្រសិនបើយើងមិនបានយល់ដឹងពីរបៀបគ្រប់គ្រង វា ការ ថប់បារម្មណ៌ភាគ ច្រើន នឹង ត្រលប់ មក វិញ ហើយពេលខ្លះកាន់តែយ៉ាប់យឺនថែមទៀត។ យូរៗទៅការថប់បារម្មណ៌ដែលមិនបានព្យាបាលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នកដូចជាស្ថានភាពសុខភាពធ្ងន់ធ្ងរ។

វិធីសាស្រ្តនៃការព្យាបាលការថប់បារម្មណ៌

វិធីសាស្ត្រសំខាន់ៗបីសម្រាប់ការព្យាបាលអាការៈ ថប់បារម្មណ៌គឺ:

1. ការព្យាបាលតាមបែបចិត្តសាស្ត្រ: ជាពិសេស Cognitive behavioral therapy (CBT) ឬការព្យាបាលតាមឥរិយាបថនៃការគិត ដែលជាវិធីសាស្ត្រក្នុងការជួយសម្រួលក្នុងការព្យាបាល តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតនៃការគិត។ CBT បង្រៀនអ្នកពីរបៀបផ្លាស់ប្តូរគំនិត និងអាកប្បកិរិយាដែលអវិជ្ជមាន ឬមិនមានប្រយោជន៍។ ឧទាហរណ៍ អ្នកចាប់ផ្តើមគ្រប់គ្រងការគិតដែលតែងតែកើតមានដូចជា "ប្រសិនបើខ្ញុំបរាជ័យរឿងនេះ គ្រប់យ៉ាងនឹងបរាជ័យដែរ" តែជំនួសវិញដោយការលើកទឹកចិត្តខ្លួនឯង ហើយផ្តោតលើអ្វីដែលកំពុងធ្វើវិញ។

CBT ក៏បង្រៀនពីបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការដកដង្ហើមជ្រៅ និងការសម្រាកសាច់ដុំ ដើម្បីកាត់បន្ថយរោគសញ្ញា ឬប្រតិកម្មនៃរាងកាយផងដែរ។

2. ការព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំ: ថ្នាំ serotonin និង norepinephrine reuptake inhibitor គឺជាជម្រើសទូទៅដែលភាគច្រើនត្រូវបានគេចេញវេជ្ជបញ្ជាសម្រាប់ព្យាបាលបញ្ហាអារម្មណ៍និងការថប់បារម្មណ៍។ ថ្នាំទាំងនេះ ជួយកែតម្រូវសារធាតុគីមីក្នុងខួរក្បាលដែលភ្ជាប់ទៅនឹងការថប់បារម្មណ៌។ ការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា អាចជួយកាត់បន្ថយអាការៈមួយចំនួនបាន ដូច្នេះអ្នកអាចផ្តោតអារម្មណ៍បានប្រសើរជាងមុនអំឡុងពេលព្យាបាល ប៉ុន្តែវាមិនមែនជាការព្យាបាលជាអចិន្ត្រៃយ៍ដោយខ្លួនឯងនោះទេ។

3. ការផ្លាស់ប្តូររបៀបរស់នៅ: ការធ្វើលំហាត់ប្រាណ ការគ្រប់គ្រងការដកដង្ហើម និងការសមាធិនឹងជួយអ្នកក្នុងការចេះគ្រប់គ្រងអារម្មណ៍បានច្រើនជាងមុន ។ ទាំងនេះអាចមានប្រសិទ្ធភាពខ្លាំងក្នុងការជួយកាត់បន្ថយអាការៈ គួបផ្សំនឹងការព្យាបាលផ្សេងៗទៀត។

ការព្យាបាលដ៏ល្អបំផុតគឺអាស្រ័យលើរោគសញ្ញារបស់អ្នក សុខភាព និងរបៀបដែលរាងកាយរបស់អ្នកមានប្រតិកម្មចំពោះថ្នាំផ្សេងៗគ្នា។ ប្រសិនបើអ្នកមានបញ្ហាទាំងអស់នេះ ការស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ ឬវេជ្ជបណ្ឌិត អាចជួយធ្វើឱ្យដំណើរការព្យាបាលកាន់តែរលូន។

ប្រភព៖

https://www.psychologytoday.com/us/basics/anxiety/the-causes-of-anxiety?msockid=0b25e8b192916a762e31fef893d36bde

http://psychologytoday.com/us/basics/anxiety/treatment-of-anxiety

អត្ថបទ: Sofia

កែសម្រួល៖ Min

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T