ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

//s9.kh1.co/9f/9fca2a51c83d14062a6b21e668af5789931fce11.png
យល់ដឹង

 ០១-កញ្ញា-២០២៥ ៧ព្រឹក · មួយថ្ងៃមុន

ការមានគម្រោងគ្រួសារត្រឹមត្រូវ អាចជួយឱ្យស្ត្រី ឬ ប្តីប្រពន្ធកំណត់ចំនួនកូនដែលចង់បានកំណត់គម្លាតនៃការពពោះ ថែទាំសុខភាព ព្រមទាំងមានលទ្ធភាពផ្គត់ផ្គង់កូន មើលថែកូន និង គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារផងដែរ។

នៅពេលនិយាយដល់គម្រោងគ្រួសារ មនុស្សភាគច្រើនរមែងមានការខ្មាសអៀន ដោយសារវាពាក់ព័ន្ធទៅនឹងការរួមភេទ។​ ការមានគម្រោងគ្រួសារត្រឹមត្រូវ អាចជួយឱ្យស្ត្រី ឬ ប្តីប្រពន្ធកំណត់ចំនួនកូនដែលចង់បានកំណត់គម្លាតនៃការពពោះ ថែទាំសុខភាព ព្រមទាំងមានលទ្ធភាពផ្គត់ផ្គង់កូន មើលថែកូន និង គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារផងដែរ។ ដើម្បីសម្រេចគម្រោងគ្រួសារបាន អ្វីដែលចម្បងស្ត្រី ឬ ប្តីប្រពន្ធគប្បីធ្វើ គឺការយល់ដឹង​ និង ចាប់ដៃគ្នាពិភាក្សាអំពីការបន្តពូជ និង ការពន្យារកំណើត។ តស់! យើងទៅស្វែងយល់ទាំងអស់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f2/f288b62a253523c88a2fabe63fdef8b2565ff936.jpeg

-ហេតុអ្វីគម្រោងគ្រួសារពិតជាសំខាន់?  

ពិតប្រាកដណាស់ គម្រោងគ្រួសារមានអត្ថប្រយោជន៍ច្រើនដូចជា ៖ ជួយបញ្ចៀសការមានកូនដោយមិនបានគ្រោងទុក ឬ ការមានផ្ទៃពោះដោយចៃដន្យ, កាត់បន្ថយបញ្ហាសុខភាពនៅអំឡុងពពោះ និង ក្រោយសម្រាលជាពិសេសស្ត្រីវ័យជំទង់។ លើសពីសុខភាព វាជួយស្ត្រីមានឱកាសបន្តការសិក្សា ប្រកបការងារ និង អាជីវកម្ម អាចផ្គត់ផ្គង់ការអប់រំរបស់កូន ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និង អភិវឌ្ឍសហគមន៍ឱ្យរីកចម្រើនផងដែរ។

បើតាមអង្គការសុខភាពពិភពលោក (World Health Organization) បច្ចុប្បន្ន ស្ត្រីប្រមាណ ៨៧៤ លាននាក់ បាន និង កំពុងប្រើវិធីពន្យារកំណើតបែបទំនើបសម្រាប់គម្រោងគ្រួសារ ដែលវាបានជួយយ៉ាងច្រើនមិនថា គាំទ្រដល់សុខភាពសាធារណៈ ជំរុញសមភាពយេនឌ័រ ពង្រឹងប្រព័ន្ធសុខាភិបាល និង ថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការព្យាករបន្ថែម ស្ត្រីប្រមាណ ៧០ លាននាក់ទៀត នឹងចូលទៅក្នុងគម្រោងនេះគិតត្រឹមឆ្នាំ ២០៣០។

https://s9.kh1.co/__image/w=650,h=343,q=100/4d/4d3e7d41354254a419c55a0b5769944c3b4a75ec.jpeg

-តើមធ្យោបាយពន្យារកំណើតមួយណាជាជម្រើសសម្រាប់អ្នក? 

មធ្យោបាយពន្យារកំណើតមានច្រើនបែប ដោយវាមានប្រសិទ្ធភាព និង អត្ថប្រយោជន៍ផ្សេងៗពីគ្នា។ យើងសូមបែងចែកជា ៣ ដើម្បីងាយយល់ ហើយត្រូវទៅតាមតម្រូវការ។

១. វិធី​ពន្យារ​កំណើត​រយៈពេល​ខ្លី

ប្រើស្រោមអនាម័យ​បុរស/នារី, ថ្នាំគ្រាប់ពន្យារកំណើត (១​ បន្ទះ ​២៨ ​គ្រាប់ មាន​ប្រសិទ្ធភាព​បាន ​១ ​ខែ), ថ្នាំការពារកំណើតបន្ទាន់ (ប្រើអំឡុងពេល ៧២ ម៉ោង ក្រោយពេលរួមភេទ), ថ្នាំ​ចាក់ពន្យារកំណើត (១​ ម្ជុល​មាន​ប្រសិទ្ធភាព​បាន​៣ ​ខែ), កៅអៀក​បិតពន្យារកំណើត (១​ បន្ទះ​បិត​បាន ១ សប្ដាហ៍)។ ដោយឡែក សម្រាប់ការប្រើស្រោមអនាម័យត្រឹមត្រូវ មិនត្រឹមតែអាចជួយដល់ការពន្យារកំណើតបានទេ ប៉ុន្តែវានៅអាចជួយការពារពីការឆ្លងមេរោគនៅពេលរួមភេទ ជាពិសេសមេរោគអេដស៍ និង កាមរោគទៀតផង។

https://s9.kh1.co/__image/w=650,h=433,q=100/1f/1f761aa3174968cd28567b08ebddf5a632e72954.jpeg

២. វិធី​ពន្យារ​កំណើត​រយៈពេល​វែង

កង​ដាក់​ក្នុង​ស្បូន (​គ្មាន​ជាតិ​អ័រម៉ូន​មាន​ប្រសិទ្ធភាព ១០ ឆ្នាំ), កង​ដាក់​ក្រោម​ស្បែក (មាន​ប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់​កង ១ ដើម និង​ មាន​ប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់​កង ២ ដើម)។

https://s9.kh1.co/__image/w=650,h=390,q=100/70/70e53d18e796a300f35f64d8c2f391250d5e19d6.jpeg

៣. វិធី​ពន្យារ​កំណើត​អចិន្ត្រៃយ៍

ការ​ចងដៃ​ស្បូន (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍) ចង​បំពង់​បង្ហូរ​មេ​ជីវិត​បុរស (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍)។ គួរកត់ចំណាំ វិធីនេះត្រូវមានការសម្រេចចិត្តឱ្យច្បាស់លាស់ និង ពិភាក្សាជាមួយគ្រូពេទ្យឱ្យបានល្អិតល្អន់។

https://s9.kh1.co/__image/w=650,h=434,q=100/dd/dd1e8851a34044c5870ccff1101abbfb4f11336f.jpeg

យោងតាមអ្នកជំនាញពី VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន​ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព ការជ្រើសរើសមធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ អាស្រ័យលើកត្តាផ្សេងៗ រួមទាំងសុខភាពទូទៅ របៀបរស់នៅ ចំណូលចិត្ត និង ផែនការគ្រួសារនាពេលអនាគត។ ដូចនេះ ចូរពិភាក្សាអំពីជម្រើសរបស់អ្នកជាមួយអ្នកឯកទេសផ្នែកសុខភាពបន្តពូជ ដែលនឹងជួយអ្នកធ្វើការសម្រេចចិត្ត ដោយផ្អែកលើលក្ខណៈសមស្របរបស់អ្នក។

-ចម្ងល់ និង ចម្លើយគួរយល់ដឹងបន្ថែម! 

ខាងក្រោមនេះជាសំណួរខ្លះៗពីស្ត្រី និង ការឆ្លើយតបពីអ្នកជំនាញរបស់ VIYA Cambodia ៖ 

១. តើមធ្យោបាយពន្យារកំណើតមានប្រសិទ្ធភាពយ៉ាងដូចម្តេច ក្នុងការការពារការមានផ្ទៃពោះ?

ប្រសិទ្ធភាពនៃមធ្យោបាយពន្យារកំណើតប្រែប្រួលអាស្រ័យលើមធ្យោបាយដែលបានប្រើ។ មធ្យោបាយមួយចំនួន ដូចជាមានជាតិអ័រម៉ូន ឬ កងដាក់ក្នុងស្បូន មានប្រសិទ្ធភាពជាង ៩៩% ខណៈពេលដែលមធ្យោបាយផ្សេងទៀត ដូចជាស្រោមអនាម័យមានអត្រាប្រសិទ្ធភាពទាបជាង។ វាមានសារសំខាន់ណាស់ក្នុងការប្រើមធ្យោបាយពន្យារកំណើតឱ្យបានជាប់លាប់ ទៀងទាត់ និង ត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព។

https://s9.kh1.co/__image/w=650,h=650,q=100/b4/b44c47280defc2a16356d1f93f7ad6579c21278e.jpeg

២. តើខ្ញុំអាចប្តូរមធ្យោបាយពន្យារកំណើតផ្សេងៗទៀតពីមួយទៅមួយបានដែរឬទេ?

ជាទូទៅអាចប្តូររវាងមធ្យោបាយពន្យារកំណើតផ្សេងៗទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការប្រឹក្សាជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធានាបានលើការចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើតដោយភាពរលូន និង ការការពារដោយគ្មានការរំខាន និងការមានផ្ទៃពោះដោយចៃដន្យ។

https://s9.kh1.co/__image/w=650,h=434,q=100/e4/e49da845c52cc52f49ba1dec993bfe3c7a94e48f.jpeg

៣. តើខ្ញុំអាចមានផ្ទៃពោះភ្លាមៗទេ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើត?

ការមានកូនអាចត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតមួយចំនួន ដូចជា មធ្យោបាយដែលប្រើអ័រម៉ូន។​ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការធ្វើឱ្យមានកូនឡើងវិញ មានភាពខុសៗគ្នាពីបុគ្គលមួយទៅបុគ្គលមួយ និង អាស្រ័យលើមធ្យោបាយដែលប្រើ។ គួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់ការណែនាំពីពេលវេលា ដែលអ្នកអាចរំពឹងថានឹងមានផ្ទៃពោះឡើងវិញ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតណាមួយ។

https://s9.kh1.co/__image/w=650,h=434,q=100/90/90f55d49d287685042a5f8b853e52f68e8b13e2f.jpeg

មែនទែនទៅ ការពន្យារកំណើត គឺជាស្នូលដ៏សំខាន់នៅក្នុងផែនការគ្រួសារ។​ មិនថាអ្នកជ្រើសរើសមធ្យោបាយពន្យារកំណើតបែបណា គ្រប់វិធីសាស្ត្រខាងលើ គួរតែត្រូវបានឆ្លងកាត់ការពន្យល់ណែនាំត្រឹមត្រូវពីអ្នកជំនាញ ពីព្រោះវិធីនីមួយៗនឹងត្រូវសម្របទៅតាមលក្ខណរបស់ស្ត្រីម្នាក់ៗ ក៏ដូចជាផែនការគ្រួសាររៀងៗខ្លួន។ ដូច្នេះ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីគម្រោងគ្រួសារ និង ការពន្យារកំណើត យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

https://s9.kh1.co/__image/w=650,h=650,q=100/85/85285f40cdffae0287941fd0a38ea4c63274107d.jpeg

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram channel: https://t.me/viyacambodia

TikTok: https://www.tiktok.com/@viya.cambodia?_t=ZS-8z53ATPlPTl&_r=1

Instagram: https://www.instagram.com/viyacambodia?igsh=YTIzdmh4ZnE3YThp

Website: https://www.viyahealth.com.kh/

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T