ថៃ៖ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១ លោក Nakom ដែលជាតារាកប្លែងដ៏ល្បីមួយរូប បានទទួលមរណៈភាពបន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ តែដោយអាការធ្ងន់ធ្ងរពេក ទើបធ្វើឱ្យលោកបាត់បង់ជីវីតនៅមន្ទីរពេទ្យក្នុងវ័យ ៦៣ឆ្នាំ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានឮដំណឹងពីដ៏ក្រៀមក្រំពីការទទួលមរណៈភាពរបស់តារាកប្លែងលោក Nakom ដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០កន្លងទៅនេះ ហើយបានធ្វើឱ្យមហាជនជាច្រើននៅក្នុងប្រទេសថៃមានការសោកសង្រេង ព្រមទាំងធ្វើការកាន់ទុក្ខគ្រប់ៗគ្នា។ ហើយសពរបស់លោកក៏បានយកមកបូជានៅវត្តមួយក្នុងប្រទេសថៃ ដោយបរិយាកាសនៅទីនោះមានសភាពស្ងាត់ជ្រងំ មិនសូវមានមនុស្សច្រើននោះទេ។ សម្រាប់សាច់ញាតិរបស់Nakom គឺមានត្រឹមតែកូនស្រី Ice និងប្អូនប្រុសរបស់នាងដែលត្រូវជា កូនរបស់លោក នៅក្នុងពិធីមួយនោះ ចំណែកប្រពន្ធរបស់Nakom គឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ ដូច្នេះពិធីបុណ្យសពមួយនេះធ្វើមិនបានពេញលេញល្អនោះទេ គឺគ្រាន់តែគម្រប់កិច្ចតែប៉ុណ្ណោះ ។ ក្នុងនោះកូនស្រីរបស់លោក Nakom ក៏បានបញ្ជាក់ទាំងក្ដីក្ដុកក្ដួលពាក់ព័ន្ធនឹងការមានគម្រោងធ្វើបុណ្យនេះម្ដងទៀតឱ្យបានសមរម្យជាងនេះ នៅពេលដែល ម្ដាយរបស់នាងជាពីជំងឺកូវីដ១៩សិន៕
Join Us ៖ https://t.me/khmerload