អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho ដែលទើបតែត្រូវក្លិបខ្នាយមាន់មាស Tottenham Hotspur ប្រកាសបញ្ចប់តំណែងកាលពីពេលថ្មីៗមកនេះធ្លាប់បាននិយាយថា លោកគ្រូពិតជានឹកបាល់ទាត់ណាស់ ហើយថ្ងៃនេះទៀតសោត ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានផ្ទុះឡើងគឺ លោកគ្រូបានទទួលការងារជាអ្នកវិភាគបាល់ទាត់ប្រចាំវិទ្យុ talkSPORT ។

កាលនៅដឹកនាំ Spurs គឺលោកគ្រូ Mourinho បរាជ័យក្នុងពាន Europa League ដោយចាញ់ Dinamo Zagreb និងខកខានមិនបានកក់កៅអីនៅ Champions League ពីររដូវកាលមកហើយទើបលោកប្រធានក្លិប Daniel Levy សម្រេចបញ្ចប់តំណែងតែម្ដងដោយបានឲ្យប្រាក់សងជំងឺចិត្តដល់ទៅ ២០លានផោន(ស្មើនឹងប្រមាណ២៧.៨លានដុល្លារ)ឯណោះ។

បើទោះបីជាបានប្រាក់ច្រើនប៉ុណ្ណាក៏លោកគ្រូបានវិលត្រឡប់មកទទួលតំណែងថ្មីជាអ្នកវិភាគបាល់ទាត់ដោយលោកគ្រូបានបង្ហាញខ្លួនក្នុងកម្មវិធី TalkSPORT Breakfast ដោយបានណែនាំខ្លួនថា៖
សួស្ដីអ្នកគ្រប់គ្នានៅ talkSPORT នេះគឺ Jose Mourinho។ ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកាសឲ្យដឹងថាខ្ញុំនឹងចួលរួមជាមួយLaura Woods, Ally McCoist និងAlan Brazil ក្នុងការវិភាគបាល់ទាត់ នៅព្រឹត្តការណ៍ Euro នៅរដូវក្ដៅនេះហើយ។ សូមឲ្យក្រុមជម្រើសជាតិអង់គ្លេស, ព័រទុយកាល់ និង ស្កុដឡែន៍ សំណាងល្អ។



ក្រៅពីនោះ លោកគ្រូ Jose Mourinho ក៏បានចូលរួមជាអ្នកជំនាញផ្នែកសរសេរអត្ថបទកាសែតពិសេសនៅ The Sun នៅ European Championship ផងដែរ៕

ប្រភព៖ dailymail
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload