អង់គ្លេស៖ ភ្នាក់ងាររបស់ខ្សែបម្រើ Jorginho បានបង្ហើបឲ្យដឹងថាកីឡាកររូបនេះនឹងស្នាក់នៅទឹកដី Stamford Bridge បន្តរហូតដល់ផុតកុងត្រាទើបសម្លឹងរកផ្លូវចាកចេញដើម្បីទៅលេងនៅ Serie A វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJorginho ផ្ទេរពីក្លិប Napoli មកកាន់ Chelsea នៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៥២លានផោន(ស្មើនឹងប្រមាណ៧២.៥លានដុល្លារ) ដោយឆ្លងកាត់គ្រូបង្វឹកដល់ទៅ៣នាក់ទៅហើយ។
កាល Frank Lampard នៅដឹកនាំគឺ Jorginho មិនសូវបានចូលលេងទៀងទាត់នោះឡើយប៉ុន្តែក្រោយពី Chelsea ប្រកាសតែងតាំង Thomas Tuchel កាលពីខែមករា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានចូលលេងយ៉ាងទៀងទាត់ហើយបើទោះបីពេលនេះលេចឮព័ត៌មានចចាមអារ៉ាមថា Juventus ចង់បានរូបគេក៏ដោយក៏ខ្សែបម្រើម្នាក់នេះប្ដេជ្ញាស្នាក់នៅ Chelsea រហូតអស់កុងត្រាគឺដល់ឆ្នាំ២០២៣។
លោក Jorge Santos ដែលជាភ្នាក់ងាររបស់ Jorginho បានថ្លែងប្រាប់ Kiss Kiss Napoli ថា៖
ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload