ក្លិបតោខៀវ Chelsea ត្រៀមខ្លួនជាស្រេចដើម្បីនាំយកខ្សែប្រយុទ្ធ Inter ម្នាក់

//s9.kh1.co/6b/6bfd0bdcf85b2e3dfc629bbd25bd7e19b916394c.jpg
កីទ្បា

 ៣០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Chelsea ត្រៀមខ្លួនជាស្រេចដើម្បីនាំយកខ្សែប្រយុទ្ធ Inter ម្នាក់

បរទេស៖ ក្លិបយក្សនៅអង់គ្លេស តោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែចូវនាំយកអតីតខ្សែប្រយុទ្ធរបស់ពួកគេម្នាក់កីឡាករ Romelu Lukaku ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធរបស់ Inter Milan មកចូលរួមជាមួយពួកគេ ។ អ្នកចាត់ការរបស់ក្លឹប Chelsea លោក Thomas Tuchel បានសម្លឹងឃើញរូបគេជាយូរមកហើយ សម្រាប់ជាជម្រើសដើម្បីយកមកជំនួសកីឡាករ Tammy Abraham និង Oliver Giroud ដែលមិនស្ថិតនៅក្នុងគម្រោងរបស់លោក Tuchel ។ ចំពោះកញ្ចប់ទឹកប្រាក់សម្រាប់នាំយកខ្សែប្រយុទ្ធនេះវិញគឺក្លិបបានរៀបចំរហូតដល់ទៅ ៩០ លានផោនឯណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku

គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលនេះកីឡាករមាឌធំរូបនេះពិតជាធ្វើបានល្អមែនជាមួយនឹងគ្រាប់បាល់ ២៧ គ្រាប់របស់រូបគេនៅក្នុង ៤០ ប្រកួតសម្រាប់ Inter Milan ៕

កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T