ហុងកុង៖ រឿងក្ដៅគគុកក្នុងរវង់អ្នកសិល្បៈក្រោយតារាសម្ដែងស្រីប្រុសជាច្រើនគូសម្រេចចែកផ្លូវគ្នាដើរ ព្រោះហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា។ តួយ៉ាង ដូចជាតារាសម្ដែងលោក Feng Shao Feng បានសម្រេចផ្ដាច់ទំនាក់ទំនងនាមជាស្វាមីភរិយាជាមួយនឹងអ្នកនាង Zhao Li Ying ក្រោមហេតុផលដ៏សែនអត្មានិយមមួយដែលនឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការលែងលះនេះត្រូវបានគេប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៣ ខែមេសា កន្លងទៅដោយក្រុមហ៊ុនគ្រប់គ្រងតួរបស់លោក Feng Shao Feng។ មិនទាន់លែងលះអតីតភរិយាបានមួយសប្ដាហ៍ស្រួលបួលផង Feng Shao Feng ត្រូវបានអ្នកគាំទ្ររិះគន់មិនសំចៃមាត់ ក្រោយធ្លាយដំណឹងលោកកំពុងទាក់ទងនារីថ្មី ដែលគេសង្ស័យថាជាជនទី៣ក្នុងមូលហេតុដែលធ្វើឲ្យលោកលែងលះគ្នាជាមួយប្រពន្ធ៕
សូមទស្សនារូបភាពខាងក្រោម៖