Bayern ប្រកាសថាក្លិបណាចង់បានតារាឆ្នើមរូបនេះត្រូវបោះលុយយ៉ាងតិច ៦៩លានលើតុ

//s9.kh1.co/04/04f5b41203b19875b9553da8d248a7dd9a816834.jpeg
កីទ្បា

 ២៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Bayern Munich ដាក់តម្លៃខ្លួនខ្សែប្រយុទ្ធជួរមុខម្នាក់

អាល្លឺម៉ង់៖ យោងតាមការរាយការណ៍ ក្លិប Bayern Munich បានប្រកាសថាក្លិបណាដែលចង់ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវចំណាយយ៉ាងតិចណាស់ក៏ ៦៩លានផោន(ស្មើនឹងប្រមាណ៩៥.៧លានដុល្លារ) ខណៈដែលក្លិបបិសាចក្រហម Manchester United ធ្លាប់តាមទិញយកកីឡាករសញ្ជាតិប៉ូឡូញរូបនេះកាលជំនាន់ Sir Alex Ferguson នៅដឹកនាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

បើទោះបីជា Lewandowski ចាត់ទុកថាជាខ្សែប្រយុទ្ធជួរមុខលើពិភពលោកមួយរូបក៏ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាគេអាចនឹងចាកចេញពីទឹកដី Allianz Arena មុនពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅបើកឡើង។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

កាលពីរដូវកាលមុន Lewandowski បានក្លាយជាកីឡាករជួរមុខដែលរកគ្រាប់បាល់បានច្រើនបំផុត និងថែមទាំងបានជួយក្រុម Bayern Munich លើកពាន Bundesliga, DFB-Pokal និង Champions League ទៀតផង។មិនត្រឹមតែប៉ុណ្ណោះ រូបគេបានឈ្នះពានរង្វាន់ FIFA Best Player of The Year កាត់មុខកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ផងដែរ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski លើកពាន UCL 
ខ្សែប្រយុទ្ធ Robert Lewandowski លើកពាន UCL 

ចំណែកឯនៅរដូវកាលនេះ កីឡាករវ័យ៣៣ឆ្នាំរូបនេះរកបាន៣៦គ្រាប់ក្នុងការបង្ហាញខ្លួន២៦ប្រកួតក្នុងក្របខណ្ឌ Bundesliga ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

អ្នកកាសែតមកពី Sky Sports ឈ្មោះ Marc Behrenbeck បានឲ្យតម្រុយថា មានក្លិបពីរបីដែលចង់បាន Lewandowski ប៉ុន្តែគេមិនទាន់អាចបង្ហាញឈ្មោះបានឡើយ ដឹងតែត្រឹមថាក្នុងក្លិបទាំងអស់នោះក៏មាន Manchester United ផងដែរ៕

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប្រភពexpress

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T