ជួយគ្នាក្នុងគ្រាលំបាក! ប្រជាជនសង្កាត់បឹងទំពុនបានយកម្ហូប បន្លែ មកព្យួរ​នៅខ្លោងទ្វារវត្ត

//s9.kh1.co/a0/a04c4ddd90af33310beb4abdee9f3b40c9d8b4b8.jpg
សង្គម

 ២៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្នុងនោះផងដែរប្រជាជនដែលរស់នៅក្នុងសង្កាត់បឹងទំពុន​ ធ្វើរឿងមួយប្រគេនព្រះសង្សគង់នៅវត្តសន្សំកុសល ដែល​ស្ថិត​នៅ​តំបន់​ក្រហម ដោយបានយកបន្លែសាច់មួយចំនួនមកព្យូរមាត់ខ្លោងទ្វារ

ភ្នំពេញ៖ ដោយសារតែមានឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ទើបពេលនេះរាជរដ្ឋាភិបាល បានកំណត់​តំបន់៣ខុសៗគ្នា ដោយមានពណ៌លឿង លឿងទុំ និងក្រហមផងដែរ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរប្រជាជនដែលរស់នៅក្នុងសង្កាត់បឹងទំពុន​ ធ្វើរឿងមួយប្រគេនព្រះសង្សគង់នៅវត្តសន្សំកុសល ដែល​ស្ថិត​នៅតំបន់ក្រហម ដោយបានយកបន្លែសាច់មួយចំនួនមកព្យួរមាត់ខ្លោងទ្វារ។

ទន្ទឹមនឹងនោះយើងបានឃើញគណនីហ្វេកប៊ុក ព្រះញាណចរណមុនី វត្តសន្សំកុសល ដែលជាគ្រូសូត្រស្ដាំបង្ហោះ​រូបភាព​ភ្ជាប់ជាមួយពាក្យមួយឃ្លាដូច្នេះថា៖

អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង ស្រលាញ់ ពេញបេះដូង ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន

ព្រះញាណចរណមុនី វត្តសន្សំកុសល

ទង្វើមួយនេះ ត្រូវបានមហាជនសាទរពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកប្រើបណ្តាញសង្គមចែករំលែកតៗ​ពី​មួយ​ទៅ​ជា​ច្រើនពាន់ដង៕

វត្តសន្សំកុសល
វត្តសន្សំកុសល
វត្តសន្សំកុសល
វត្តសន្សំកុសល
វត្តសន្សំកុសល
វត្តសន្សំកុសល
ព្រះញាណចរណមុនី វត្តសន្សំកុសល
ព្រះញាណចរណមុនី វត្តសន្សំកុសល
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T