ភ្នំពេញ: ថ្មីៗនេះលោក ជ័យ សុវ៉ាត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោក គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងក្នុងស្រទាប់យុវវ័យនៅក្នុងផលិតកម្មសាន់ដេនោះ បានធ្វើឲ្យមហាជន និងហ្វេនៗដែលជាអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើល និងបានស្ងើចសរសើរចំពោះការលះបង់របស់លោក ក្នុងនាមជាគ្រូពេទ្យស្ម័គ្រ ជាកងទ័ព ជួរមុខមួយរូប ដោយលោកបានចូលរួមក្នុងសកម្មភាពចាក់វ៉ាក់សាំង ជាជួយនឹងក្រុមគ្រូពេទ្យធីតា ដើម្បីជួយប្រជាជនកម្ពុជាក្នុងការទទួលបានវ៉ាក់សាំងបង្ការពីជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ក្រៅតែពីការងារក្នុងអាជីពជាអ្នកសិល្ប: លោកជ័យ សុវ៉ាត ក៏ជានិស្សិតពេទ្យស័្មគ្រចិត្តមួយរូប ដែលបាននឹងកំពុងបន្តសកម្មភាពស្ម័គ្រចិត្តយ៉ាងសកម្ម ក្នុងការជួយដល់ប្រជាជនកម្ពុជា ពីជំងឺកូវីដ១៩ ដោយលោកមានតួនាទីជាគ្រូពេទ្យចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាអ្នកសិល្បៈ:ដំបូងគេបង្អស់ដែលបានចូលរួមដោយផ្ទាល់ជាមួយនឹងសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោធីតា៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷