រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីសម្រចផ្អាកការលក់ និងការជួបជុំគ្នាទទួលទាន គ្រឿងស្រវឹង

//s9.kh1.co/98/9852bfd344a0808193f147592720ca569f2f8cae.jpg
សង្គម

 ២៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីសម្រចផ្អាកការលក់ និង ការជួបជុំគ្នាទទួលទាន គ្រឿងស្រវឹង

ខេត្តកំពង់ធំ៖ យោងតាមសេចក្តីសម្រេចរបស់អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក សុខ លូ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និង ការជួបជុំគ្នាទទួលគ្រឿងស្រវឹង រយៈ១ សប្តាហ៍បន្ថែមទៀត គិតចាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ចំពោះផ្សារ ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ និង អាជីវករលកដូចគ្រឿងស្រវឹងគ្រប់ប្រភេទ មិនអនុវត្តតាមសេចក្តីសម្រេចដែលមានចែងនៅក្នុងប្រការ១ និង ២ ទេនោះ នឹងត្រូវអនុវត្តវិធានការរដ្ឋបាល និងច្បាប់ដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានោះ​ដែរ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលក្រុង ស្រុក មានភារកិច្ចត្រូវចុះណែនាំ ត្រួតពិនិត្យតាមគោលដៅខាងលើឱ្យបានម៉ត់ចត់ជាទីបំផុត៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖  https://t.me/khmerload

សូមអានសេចក្តីសម្រេចលម្អិតខាងក្រោម៖

សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T