អង់គ្លេស៖ ខ្សែការពារ Eric Bailly បានបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United ជាផ្លូវការហើយ ដោយកគេនឹងស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២៤ ។
ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនថា កីឡាកររូបនេះមិនបន្តកុងត្រាថ្មីឡើយដោយសារខឹងលោកគ្រូបង្វឹក Ole Gunnar Solskjaer មិនសូវដាក់ឲ្យចូលលេង ប៉ុន្តែពេលនេះរូបគេមានជំនឿជាក់ព្រោះក្លិបបានប្រាប់គេថាគេនៅមានតំណែងអាចចូលលេងជម្រើស១១នាក់ដំបូងបាន។
កុងត្រារបស់ Bailly នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះហើយ ខណៈដែលភ្នាក់ងាររបស់គេបានទទួលសំណើពីក្លិបផ្សេងៗជាច្រើន។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការពិភាក្សាជាមួយលោកគ្រូបង្វឹក Ole Gunnar Solskjaer កីឡាករវ័យ២៧ឆ្នាំរូបនេះក៏ចាប់ផ្ដើមបង្វែរការសម្រេចចិត្តនិងព្រមព្រៀងស្នាក់នៅបន្តទៀត។
ឆ្លៀតក្នុងឱកាសនេះ Bailly បានថ្លែងប្រាប់គេហទំព័ររបស់ក្លិប Manchester United ថា៖
Eric Bailly ផ្ទេរពី Villarreal មកកាន់ទឹកដី Old Trafford នៅរដូវក្ដៅឆ្នាំ២០១៦ និងបង្ហាញខ្លួនសរុប១៥ប្រកួតនៅរដូវកាលនេះ ក៏ដោយសារតែគេបានរងរបួស និងបានឆ្លងជំងឺកូវីដ១៩ផង ប៉ុន្តែបើគិតជារួមគឺគេលេងឲ្យក្លិបបិសាចក្រហមបាន១០០ប្រកួតហើយ៕
ប្រភព៖ dailymail
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload