Lisa ចែករំលែកស្ទីលពាក់មួក ១០របៀប ដែល​ពាក់​​ហើយ​សក្តិ​សម​ជាមួយសម្លៀកបំពាក់ឥតទាស់

//s9.kh1.co/86/86cc6c2aec48178f50e5eeb2925ff64e83f68ef8.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

របៀបពាក់មួកទាំង ១០ របស់ Lisa ដែលអ្នកមិនគួរមើលរំលង

កូរ៉េខាងត្បូង៖ Lisa មិនធ្លាប់ធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេពីរបៀបតុបតែងខ្លួនដែលមើលទៅទាន់សម័យ និងកាលីបក្នុងពេលតែមួយ ហើយចំពោះការពាក់មួកនេះក៏មិនមែនថាអ្នកណាៗក៏ពាក់ស្អាតទាំងអស់នោះទេ។ ពេលនេះ Lisa ក៏បានផ្តល់​ជាជំនួយខ្លះអំពីការពាក់មួកជាមួយការប្រើសម្លៀកបំពាក់ប្លែកៗ ហេតុនេះហើយ​បើសិនជាអ្នកចង់​តុបតែងខ្លួនតាមរបៀបតារាសំណព្វចិត្តម្នាក់នេះ អ្នកអាចរៀនតាមរយ:រូបភាពខាងក្រោមបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. អាវក្រៅពណ៌ខ្មៅ
Lisa
Lisa

Lisa បានបង្ហាញមន្តស្នេហ៍ទាក់ទាញរបស់ខ្លួន តាមរយ:អាវធំពណ៌ខ្មៅ និងមួកបែបខូវប៊យរបស់ CELINE ដែលប្រាកដណាស់ថាវាទាំងទាក់ទាញ និងមើលទៅទាន់សម័យទៀតផង។

២. អាវក្រៅពណ៌ ស
Lisa
Lisa

ដោយប្រើមួកប្រភេទដូចគ្នា Lisa គ្រាន់តែផ្លាស់ប្តូរអាវក្រៅទៅជាពណ៌ ស និងប្រើគ្រឿងអលង្ការដែលថ្លៃថ្នូរ តារារូបនេះក៏ក្លាយទៅជាអ្នកនាងដែលចេញមកពីរឿងភាគបាត់ទៅហើយ។

៣. ងាយៗតែគួរឱ្យស្រឡាញ់
Lisa
Lisa

ប្តូរពីស្ទីលបែបកាលីប មកជារួសរាយគួរឱ្យស្រឡាញ់វិញម្តងជាមួយនឹងអាវសាច់ចាក់ដែលមានលាយពណ៌ខ្មៅ និងពណ៌ ស រួមជាមួយនឹងមួកដែលមានរោមទន់ៗ។

៤. ស្ទីលមាត់សមុទ្រ
Lisa
Lisa

តារាកូនកាត់ម្នាក់នេះបានប្រើអាវស្តើងវែងពណ៌ខ្មៅដើម្បីបិទបាំងឈុតងូតទឹករបស់ខ្លួន ព្រមទាំងពាក់មួកដែលមានខ្សែចង ដែលមើលយ៉ាងណាក៏មើលទៅដូចតុក្កតាដើរបានយ៉ាងដូច្នេះដែរ។

Lisa
Lisa
៥. ស្អាតដោយពណ៌ផ្កាឈូក
Lisa
Lisa

អាវចងខ្សែពណ៌ផ្កាឈូក ជាមួយនឹងខោខូវប៊យខ្លី មើលទៅសមបំផុតជាមួយនឹងការមកលំហែលើកប៉ាល់តែម្តង។

Lisa
Lisa
៦. អាវក្រៅពណ៌ត្នោត
Lisa
Lisa

ប្រសិនបើអ្នកចង់តុបតែងខ្លួនបែបកាលីប អ្នកអាចប្រើអាវស្បែកពីខាងក្រៅជាមួយនឹងមួកពណ៌ខ្មៅធំមួយ។

៧. ញ៉ាំការ៉េមក៏នៅតែស្អាត
Lisa
Lisa

ពេលខ្លះខោអាវសាមញ្ញៗបំផុតនោះហើយគឺជាខោអាវដែលស្អាតបំផុត អ្នកគ្រាន់តែពាក់ខោកីឡាពណ៌ស្លេកៗ ជាមួយនឹងអាវក្រៅធំៗ ហើយពាក់មួកក្រឡាការ៉ូ អ្នកក៏អាចក្លាយជា Lisa បានទៅហើយ។

៨. តោះទៅសមុទ្រ
Lisa
Lisa

អ្នកអាចសាកល្បងប្រើអាវបែបក្រឡាសត្វគ្របពីលើឈុតងូតទឹក ហើយរួមជាមួយមួកពណ៌ខៀវ នៅពេលទៅលេងសមុទ្រលើកក្រោយម្តងក៏បាន។

៩. ភ្លឺដូចជាផ្កា
Lisa
Lisa

ជាមួយនឹងអាវខ្លីពាក់កណ្តាលខ្លួន Lisa បានពាក់វាជាមួយនឹងខោម៉ូតទាហាន និងមិនភ្លេចពាក់មួកដែលមានពណ៌ដូចជាអាវ ដែលធ្វើឱ្យនាងមើលទៅលេចធ្លានិងស្អាតជាងផ្កាទៅទៀត។

១០. ទប់ចិត្តមិនបាន
Lisa
Lisa

ឃើញថា Lisa ដូចជាចូលចិត្តអាវខ្លីៗបែបនេះខ្លាំងណាស់ ដោយវាក៏មើលទៅស៊ីគ្នាជាមួយខោធំរលុងពណ៌ក្រហមលាយពណ៌ទឹកក្រូចយ៉ាងខ្លាំងតែម្តង។បន្ថែមពីលើនោះតារារូបនេះក៏បានបង្ហាញឱ្យយើងឃើញថាមួកពណ៌ខ្មៅនៅពេលខ្លះក៏ស័ក្តសមបំផុតជាមួយឈុតខោអាវពណ៌ភ្លឺៗផងដែរ៕

Lisa
Lisa
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T