Mbappe បដិសេធសំណើកុងត្រាជាលើកទី៤ ដែល PSG បានផ្ដល់ និងចង់ផ្លាស់ទៅ Real Madrid

//s9.kh1.co/3a/3af5244b6c1549f36274113e71fd20c220c1d3df.jpg
កីទ្បា

 ២៦-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

នាយកប្រត្តិបត្តក្លឹបបាល់ទាត់ Paris Saint-Germain លោក Leonardo បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាលោកពិតជាមានភាពស្មុគ្រស្មាញមែនទែនចំពោះ

បារាំង៖ នាយកប្រត្តិបត្តក្លិបបាល់ទាត់ Paris Saint-Germain លោក Leonardo បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាលោកពិតជាមានភាពស្មុគស្មាញមែនទែនចំពោះការធ្វើកិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយខ្សែរប្រយុទ្ធសសញ្ជាតិបារាំង Kylian Mbappe ណាស់ ហើយវាក៏ឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងទៅតាមគេហទំព័រ Deportes Cuatro ក្រុម Paris Saint-Germain បានរៀបរាប់ឲ្យដឹងថា "ពួកគេជិតអស់សង្ឃឹមហើយក្នុងការធ្វើឲ្យ Kylian Mbappe ចុះកុងត្រាថ្មី មិនតែប៉ុណ្ណោះ Mbappe ពិតជាមិនបានផ្តល់ហេតុផលដល់ពួកគេទេ"។

Kylian Mbappe
Kylian Mbappe

ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានបដិសេធសំណើកិច្ចសន្យាចំនួន៤ដងពី Paris Saint-Germain រួចទៅហើយ ដែលចុងក្រោយបង្អស់ពួកគេបានផ្ដល់ប្រាក់ខែរហូត ៣៥លានផោនក្នុងមួយឆ្នាំពោលគឺ ច្រើនជាង Neymar ៣លានផោន

Neymar and Mbappe
Neymar and Mbappe

គួរបញ្ជាក់ផងដែរថា Kylian Mbappe ចង់ទៅចូលរួមលេងឲ្យក្រុម Real Madrid ហើយក៏មានដំណឹងថារូបគេកំពុងស្វែងរកផ្ទះនៅទីក្រុង Madrid ផងដែរ។ យ៉ាងណាក្ដីដំណេងនេះមិនទាន់មានការឆ្លើយតបច្បាស់ការពីក្លឹប Real Madrid នោះទេ៕

Kylian Mbappe
Kylian Mbappe
Kylian Mbappe
Kylian Mbappe
Kylian Mbappe
Kylian Mbappe

ប្រភព៖ 90min.com

HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T