បរទេស៖ អ្នកគាំទ្រវិស័យបាល់ទាត់ប្រាកដជាបានស្គាល់ក្រុមគ្រួសារត្រកូល Glazer ហើយ ជាពិសេសអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United។ គ្រួសារត្រកូលលោក Glazer គឺជាមហាសេដ្ឋីសញ្ជាតិអាមេរិក ហើយពួកគេបានទិញយកក្លិប Manchester United តាំងពីឆ្នាំ២០០៥ ក្នុងតម្លៃ ៧៩០លានផោន (១ពាន់លានដុល្លារ)។
គួរបញ្ជាក់ផងដែរថា ការប្រកាសលក់ក្លិបនេះ បន្ទាប់ពីបានដឹងថាកំពូលកីឡាករប្រដាល់អន្តរជាតិ Conor McGregor ប្រកាសចង់ទិញយកក្លិប Manchester United។
បើយោងទៅតាម The Mirror បានបង្ហាញឲ្យដឹងថា ត្រកូល Glazer ប្រកាសលក់ក្លិប Manchester United ក្នុងតម្លៃ ៤ពាន់លានផោន ស្មើនឹង៥.៥ពាន់លានដុល្លា៕