អស់ទាស់! អ្នកបង្កើតកម្មវិធីល្បីឈ្មោះមួយ ប្រកាសចង់ទិញយកក្លិប Arsenal

//s9.kh1.co/c7/c7613a330d046090ef11fbdd7e98976a873bef16.jpeg
កីទ្បា

 ២៤-មេសា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ថាបនិករបស់ SPOTIFY ប្រកាសចង់ទិញយក Arsenal

អឺរ៉ុប៖ លោក Daniel Ek ដែលជាស្ថាបនិករបស់ក្រុមហ៊ុន SPOTIFY ដែលជាកម្មវិធីស្តាប់ចម្រៀងដ៏ល្បីឈ្មោះឈានមុខលើពិភពលោក បានប្រកាសថាលោកពិតជាមានចំណាប់អារម្មណ៍ចង់ទិញយកក្លិបកាំភ្លើងធំ Arsenal ពីលោក Kroenke ដែលជាម្ចាស់បច្ចុប្បន្នខ្លាំងណាស់ធ្វើឲ្យអ្នកគាំទ្រដឹកគ្នីគ្នាមកតវ៉ាសុំឲ្យលោក Stan Kroenke លក់ក្លិបទៅឲ្យលោក Ek ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Daniel Ek 
លោក Daniel Ek 
លោក Stan Kroenke
លោក Stan Kroenke

អ្នកគាំទ្រពិតជាខឹងសម្បារនឹងលោក Kroenke ខ្លាំងណាស់និងបានចោទប្រកាន់ថាលោកជាអ្នកសម្រេចចិត្តឲ្យ Arsenal ចូលរួមលេងនៅ European Super League ទើបប្រមូលផ្ដុំគ្នានៅនឹងមុខកីឡដ្ឋាន Emirates នៅកំលុងការប្រកួតរវាង Arsrnal និង Everton កាលពីយប់មិញ។

ទិដ្ឋភាពនៃការតវ៉ារបស់អ្នកគាំទ្រ Arsenal
ទិដ្ឋភាពនៃការតវ៉ារបស់អ្នកគាំទ្រ Arsenal
ទិដ្ឋភាពនៃការតវ៉ារបស់អ្នកគាំទ្រ Arsenal
ទិដ្ឋភាពនៃការតវ៉ារបស់អ្នកគាំទ្រ Arsenal

ដោយឡែកម្ចាស់ SPOTIFY គឺលោក Ek វិញគឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្លិបArsenal ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនដល់ទៅ ជាង ៣លានកោដផោន (ស្មើនឹង ៤.១លានកោដដុល្លារ) ឯណោះ។

លោក Daniel Ek 
លោក Daniel Ek 

លោក Daniel Ek បានបង្ហោះសារក្នុងបណ្ដាញសង្គមTwitter ថា៖

តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែចាំគាំទ្រនិងលើកទឹកចិត្តក្លិប Arsenal ។ បើសិនជា KSE ចង់លក់ Arsenal ខ្ញុំរីករាយនឹងលះបង់គ្រប់យ៉ាងដើម្បីទិញយកវា។

លោក Daniel Ek 
លោក Daniel Ek 
លោក Daniel Ek 

គួរបញ្ជាក់ផងដែរថាលោក Ek បានបង្កើតកម្មវិធី Spotify កាលពីឆ្នាំ២០១៨ ដោយមកទល់ពេលនេះវាក្លាយជាកម្មវិធីស្តាប់ចម្រៀងឈានមុខគេនិងទទួលបានប្រជាប្រិយភាពធំសម្បើម។

ក្រុមហ៊ុន Spotify 
ក្រុមហ៊ុន Spotify 

Kroenke ដែលចូលមកកាន់កាប់ Arsenal កាលពីឆ្នាំ២០០៨ បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លិប ប៉ុន្តែដោយសារលោកជាអ្នកអនុញ្ញាតឲ្យ Arsenal ចូលរួម European Super League ទើបអ្នកគាំទ្រខឹងសម្បារខ្លាំង និងទាមទារឲ្យ Stan Kroenke និង Josh Kroenke ដែលជានាយករបស់ក្លិប លក់ក្លិបនេះឲ្យខានតែបានប៉ុន្តែ Josh បដិសេធមិនលក់ក្លិបនេះឡើយ៕

លោក Josh Kroenke
លោក Josh Kroenke

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T