ភ្នំពេញ: កញ្ញា រ៉េត សារីតា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗ Beauty Pageant បានស្គាល់ថាជាកញ្ញាគឺជាបវរកញ្ញាឯកចក្រវាលរបស់កម្ពុជា នឹងត្រៀមឡើងយន្តហោះចាកចេញពីមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ទឹកដីសហរដ្ឋ អាមេរិក ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោក(Miss Universe )លើកទី៦៩ ខណ:ដែលមានបងប្អូនខ្មែរជាច្រើនចាំគាំទ្រកញ្ញានៅពេលទៅដល់សហរដ្ឋអាមេរិក នេះបើយោងតាមការបញ្ជាក់ពីលោក និមល គណៈ:គ្រប់គ្រងស្ថាប័ន Miss Universe Cambodia។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា កញ្ញា រ៉េត សារីតា នឹងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាមរយ:ក្រុមហ៊ុនអាកាសចរណ៍ EVA ខណ:ដែលកញ្ញានឹងត្រូវចុះប្តូរជើងយន្តហោះដំបូងនៅទីក្រុងតៃបុិ(តៃវ៉ាន់)ដោយការហោះហើរសរុបមានរយ:ពេលដល់ទៅ១ថ្ងៃ ពោលគឺកញ្ញានឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃទី២៤ ខែមេសា នេះបើយោងតាមការគ្រោងទុក៕
ប្រភពដកស្រង់រូបភាព: Team Cambodia