Twitter ចេញមុខងារថ្មី អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាពកម្រិត 4K បាននៅលើកម្មវិធីរបស់ខ្លួន

//s9.kh1.co/0c/0c7556b2991e820e17adc21e82d3484fbca45d94.jpg
បច្ចេកវិទ្យា

 ២២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អូហូ!​ Twitter ម្តងនេះលេងឈុតធំហើយ

បរទេស៖ កាលពីខែមុន Twitter បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាកល្បងមុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាពកម្រិត 4K ដែលមានគុណភាពខ្ពស់ នៅលើ app របស់ Twitter បាន។ ឥឡូវនេះក្រុមហ៊ុនបានដាក់បង្ហាញមុខងារនេះជាសាធារណៈហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីលើកមុន Twitter កំណត់កម្រិតគុណភាពរូបភាពត្រឹម 2048 x 2048p។ វាបានធ្វើឱ្យអ្នកចូលចិត្តថតរូប មួយចំនួនពិបាកក្នុងការចែករំលែកនូវរូបភាពគុណភាពខ្ពស់ៗដែលពួកគេថត នៅលើវេទិកាបណ្តាញសង្គមមួយនេះ។

ឥឡូវនេះកម្មវីធីរបស់ Twitter ទាំងនៅ iOS និង Android បានគាំទ្រការបង្ហោះរូបភាពកម្រិត 4K ហើយ។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Settings and privacy បន្ទាប់មកចុចយក Data usage បន្ទាប់មកចុចយក High-quality image uploads បន្ទាប់មកជ្រើសរើសយក On Cellular or Wi-Fi ឬក៏ Only Wi-Fi។

រូបភាពមុខងារថ្មី
រូបភាពមុខងារថ្មី

ជាមួយគ្នានេះដែរ Twitter ក៏កំពុងមានផែនការនាំយកមុខងារ undo send ទៅដាក់លើគេហទំព័រប្លុករបស់ខ្លួនផងដែរ ( micro-blogging site)។ ដែលមុខងារថ្មីនេះគឺស្រដៀងទៅនឹង Gmail ដែរ ដែលអ្នកប្រើប្រាស់មានពេលពីរបីវិនាទីដើម្បីចុចមិនផ្ញើវិញ នូវសារដែលបានផ្ញើ។ វាអាចជួយដល់អ្នកប្រើប្រាស់ ក្នុងការលុបចោលអ៊ីម៉ែលដែលផ្ញើច្រឡំមនុស្ស៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T