កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់ Koreaboo បានរៀបរាប់ឲ្យដឹងតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកូរ៉េ ក្រុម BTS ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យជុំវិញសកលលោក ហើយអ្នកគ្រប់គ្រងលោកបានបង្ហើបប្រាប់ឲ្យដឹងដែរថា មិត្តរួមក្រុមទាំងអស់របស់ BTS នឹងចូលបម្រើក្នុងវិស័យយោធាក្នុងពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកវិភាគមួយរូបមកពីក្រុមហ៊ុនស្តង់ដាមួយដែលមានឈ្មោះថា Leading Investment and Securities ក៏បានលើកឡើងព្រមគ្នាដែលថា BTS អាចនឹងចូលបម្រើក្នុងវិស័យយោធាក្នុងកំឡុកពាក់កណ្ដាលឆ្នាំ ២០២២។
យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសំណាក់ម្ចាស់ខ្លួននៅឡើយទេ តែយើងរង់ចាំសង្កេតមើលទាំងអស់គ្នាអំពីដំណឹងដ៏រសើបមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖