ថៃ៖ បន្ទាប់ពីបានសម្រាលកូនបានរយៈពេលជិតពីរខែរួចមក Sririta នាងតែងតែទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមី ជាទីស្រឡាញ់របស់នាងជានិច្ច គឺលោក Kornnarongdej។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង សម្រាប់លោក Kornnarongdej ដែលជាឳពុកដ៏ល្អ និងជាស្វាមីដ៏ល្អម្នាក់ របស់ អ្នកនាង Sririta ដែលនាងទើបតែសម្រាលបានកូនប្រុសមួយ គួរឱ្យស្រឡាញ់ព្រមទាំងជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយក្នុងនោះបើទោះបីជាលោកមានភាពមមាញឹកនៅក្នុងអាជីពការងារខ្លាំងក៏ដោយ Kornnarongdej មិនដែលភ្លេចផ្ដល់ពេលវេលាសម្រាប់ប្រពន្ធ និងបន្ថែមនូវភាពផ្អែមល្ហែម ចំពោះគ្រួសារតូចមួយនេះទេ ។ក្នុងពេលថ្មីៗនេះ Kornnarongdej លោកបានចំណាយពេលដើម្បីស្វែងរកទិញផ្កាស្រស់ៗ និងស្អាតៗជាច្រើនសម្រាប់យកមកជូន Sririta និងដាក់លម្អផ្ទះដើម្បីធ្វើឱ្យមានភាពស្រស់បំព្រង និងមានភាពស្រស់ស្រាយ ក្នុងបរិវេណក្នុងផ្ទះផងដែរ ។
ទង្វើទាំងនេះបានធ្វើឱ្យមហាជនជាច្រើន មានការកោតសរសើរ ជាខ្លាំង ដោយពួកគេទាំងពីរ តែងតែរក្សានូវភាពផ្អែមល្ហែមនិងគ្នាមិនចេះសាបសូន្យបើទោះបីជាបានរៀបការ និងមានកូន រួចហើយក៏ដោយ៕