កូរ៉េខាងត្បូង៖ ជាការពិតណាស់រឿងភាគកូរ៉េនីមួយៗ របស់ Lee Jong Suk ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយខ្លះត្រូវបានផ្សព្វផ្សាយជាច្រើនប្រទេស នៅទូទាំងពិភពលោក ជាពិសេសគឺ លោកមានទាំងសមត្ថភាព និងរូបសម្រស់ បានដក់ជាប់នៅក្នុងចិត្តរបស់អ្នកទស្សនាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាសម្តែងប្រុសដ៏ល្បី គឺលោក Lee Jong Suk ក៏ទើបតែបានត្រឡប់មកអង្រួនចិត្តអ្នកគាំទ្ររបស់លោក សារជាថ្មីក្រោយពេលដែល តារាប្រុសរូបនេះទើបតែបានបញ្ចប់នូវភារកិច្ចចូលបម្រើការជាយោធា ហើយ ។
ជាក់ស្ដែង ស្របគ្នានោះ លោក Lee Jong Suk បានបង្ហោះរូបថត ២ សន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក ។ ដោយបានថតសែលហ្វី បញ្ចេញសាច់មុខរលោងស្រិល និងឈរបង្ហាញពីភាពសង្ហារបស់លោក ជាមួយនឹងស្ទាយសក់វែងរបស់លោក ក្នុងសម្លៀកបំពាក់សមួយឈុតបានឆាបយកបេះដូងនារីៗក៏ដូចជាហ្វេនអ្នកគាំទ្រអស់មិនស្ទើ៕
សូមទស្សនារូបភាពខាងក្រោម៖