អឺរ៉ុប៖ ដូចដែលដឹងហើយថា ពិភពបាល់ទាត់ពេលនេះកំពុងប្រឈមនឹងស្ថានភាពជ្រួលច្របល់ខ្លាំងណាស់បន្ទាប់ពីមានការប្រកាសបង្កើត European Super League ជាផ្លូវការដែលការប្រកួតនេះមានក្លិបធំៗនៅអឺរ៉ុបចំនួន១២ចូលរួមគឺ Real Madrid, Barcelona, Atletic Madrid, Chelsea, Manchester United, Manchester City, Tottenham Hotspur, Arsenal,Liverpool, Inter Milan,AC Milan និង Juventus ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បញ្ហាចម្រូងចម្រាសបានកើតឡើងទន្ទឹមគ្នានេះដែរដោយ UEFA, FIFA ,La Liga, Serie A, Premier League បានប្រកាសថាក្លិបណាដែលចូលរួមប្រកួតក្នុងលីគថ្មីនេះនឹងត្រូវហាមឃាត់មិនឲ្យចូលលេងនៅ Champions League, FIFA World Cup និងការប្រកួតឲ្យក្រុមជម្រើសជាតិឡើយ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង European Super League នេះគឺក្លិបទាំងអស់ដែលចូលរួមនឹងទទួលបានប្រាក់កំរៃមហាសាលដល់ទៅ ៣.៥លានកោដអឺរ៉ូ (ស្មើនឹង ៤.២កោដដុល្លារ)ឯណោះដែលធនាគារ JP Morgan ជាអ្នកទទួលរ៉ាប់រងលើថ្លៃចំណាយនេះ។

យ៉ាងណាមិញក្លិបដែលឈ្នះពាន European Super League នេះអាចទទួលបានប្រាក់រង្វាន់ដល់ទៅជិត ៤០០លានអឺរ៉ូ (ស្មើនឹងប្រមាណ៤៨១លានដុល្លារ)ឯណោះ ដែលច្រើនជាងប្រាក់រង្វាន់ន UEFA Champions League ដល់ទៅបីដង ពោលគឺសម្រាប់អ្នកឈ្នះ UCL ទទួលបានតែ ១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ១៤៤.៤លានដុល្លារ)ប៉ុណ្ណោះ។

ដូច្នេះគេអាចនិយាយបានថា ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះអាចជាគ្រឿងទាក់ចិត្តក្លិបធំៗនៅអឺរ៉ុបខណៈវិបត្តិសេដ្ឋកិច្ចកំពុងកើតមានលើក្លិបអស់ទាំងនោះដោយសារជំងឺកូវីដ១៩៕

ប្រភព៖ marca