ជឿជាក់ថា ចំពោះមនុស្សគ្រប់ៗរូប គឺសុទ្ធតែចង់រស់នៅគេហដ្ឋាន ដែលមានទីធ្លាធំធេង លក្ខណៈធំស្កឹមស្កៃ ដូចការនឹកគិត និងស្រមៃជាដើម ដែលផ្ទះធំអាចធ្វើឲ្យយើងអារម្មណ៍សប្បាយរីករាយ និងមានសុភមង្គលកាន់តែខ្លាំងឡើង ប៉ុន្តែ មិនមានន័យថា ផ្ទះតូចៗសុទ្ធតែបង្កបរិយាកាសឲ្យអាប់អួរនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ចំពោះផ្ទះដែលមានទីធ្លាតូចមិនមែនជាបញ្ហាចំបងឡើង ប្រសិនជាអ្នកមានគំនិត ឈ្លាសវៃ ចេះច្នៃប្រឌិត វាឲ្យមានលក្ខណៈស្រស់ស្អាត តាមបែបលក្ខណៈសម័យកាល និងទំហំផ្ទះរបស់ខ្លួននោះ។
ជាក់ស្តែង ចំពោះអ្នកដែលមិនមានការពេញចិត្តនឹង ផ្ទះរបស់ខ្លួនដែលមានទីធ្លាតូច ហើយមានបំណងចង់ផ្លាស់ប្តូរទៅជាទីកន្លែងដែលគួរឲ្យចង់រស់នៅ ដោយមានផាសុខភាព និងភាពស្រស់ស្រាយនោះ អាចជួយបាន ហើយជឿជាក់អ្នកប្រាកដជាចូលចិត្តនូវការតុបតែងនេះជាក់ជាមិនខាន។
តោះចង់ដឹងទេថាគន្លឹះអ្វីខ្លះ ដែលអ្នកត្រូវដើម្បីឲ្យផ្ទះដែលមានទីធ្លាតូចរបស់អ្នកក្លាយជាកន្លែងដ៏ស្រស់ស្អាត៖
១. សម្អាតឥដ្ឋឲ្យបានស្អាតជានិច្ច
នេះគឺជាជំហានដំបូងបង្អស់ ដែលធ្វើឲ្យផ្ទះរបស់អ្នកមានផាសុខភាព ព្រោះថាប្រសិនជាឥដ្ឋរបស់លោកអ្នកមិនមានលក្ខណៈភ្លឺរលោងនោះទេ ទោះបីតុបតែបយ៉ាងណាក៏នៅតែមិនស្អាតដដែល។
២.ជ្រើសរើសតុឬ កៅអីដែលមានទំហំធំ
ប្រសិនជាផ្ទះរបស់អ្នកមានលក្ខណៈតូច លោកអ្នកគួរតែជ្រើសរើសតុឬ កៅអីដែលមានទំហំធំ ដើម្បីតាំងនៅទីតាំងណាមួយ ព្រោះថាប្រសិនជាដាក់តុឬ ក្រៅអីដែលទំហំតូចវិញ នោះផ្ទះរបស់អ្នកនឹងមានសភាពរញ៉េរញ៉ៃ និងមិនមានផាសុខភាពសោះឡើយ។
៣. រៀបចំកញ្ចក់ដាក់ក្នុងបរិវេនផ្ទះ
ភាគច្រើនអ្នកប្រាកដជាមិនបានចាប់អារម្មណ៍នោះទេថា កញ្ចក់គឺជាគ្រឿងដ៏សំខាន់មួយសម្រាប់បន្ថែមសោភ័ណភាពនៅក្នុងផ្ទះនោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យភ្នែករបស់យើង កាន់តែមើលឃើញទីធ្លាផ្ទះមានលក្ខណៈធំជាងមុនបន្តិចដែរ។
៤. រៀបចំសម្ភារៈទៅតាមទីតាំងរបស់វា
ចំពោះសម្ភារៈក្នុងផ្ទះគួរតែរៀបទុកដាក់ឲ្យមានរបៀបរៀបរយ និងទុកដាក់ទៅតាមកន្លែងរបស់វា ដោយមានសណ្តាប់ធ្នាប់ មិនរញ៉េរញ៉ៃ ដែលនេះទោះបីជាទីធ្លាតូចមែនប៉ុន្តែមើលទៅគឺមានផាសុខភាពផងដែរ។
៥. គួរតែកុំទុកជញ្ជាំងឲ្យទំនេរ
រូបគំនូរផ្សេងៗគឺសាកសមខ្លាំងជាមួយនឹង ផ្ទះដែលមានទីធ្លាតូច ដូច្នេះអ្នកគួរតែតាំងរូបផ្សេងៗដែលអ្នកពេញចិត្តនៅ ផ្នែកណាមួយលើជញ្ជាំងដែលអ្នកគិតថាសមរម្យផងដែរ។
៦. បន្ថែមក្លិនក្រអូបនៅក្នុងផ្ទះ
ក្លិនក្រអូបអាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បាត់ទុក្ខកង្វល់ក្នុងចិត្ត ដូច្នេះប្រសិនជាអ្នកចង់ឲ្យផ្ទះអ្នកមានក្លិនក្រអូបឈ្ងុយឈ្ងប់ ឧបករណ៍ដុតទៀនប្រភេទនេះ ដែលវាជាអំពូលរំលាយទៀនឲ្យមានក្លិនក្រអូបនៅក្នុងផ្ទះ ម៉្យាងទៀត អ្នកអាចជ្រើសរើសក្លិនដែលអ្នកចូលចិត្ត ដោយអាចទិញបាននៅតាមផ្សារទំនើបនានាផងដែរ។
៧. ដាំរុក្ខជាតិ និងផ្កាខ្លះៗ
ជាការពិតណាស់ រុក្ខជាតិ និងផ្កាជាច្រើនប្រភេទ ត្រូវបានគេតាំងលម្អគេហដ្ឋានដើម្បីបន្ថែមសោភ័ណភាពឲ្យកាន់តែស្រស់ស្អាតជាងមុន ដូច្នេះអ្នកអាចយកពពួករុក្ខជាតិឬ ផ្កាដែលអ្នកស្រលាញ់ពេញមកដាក់តាំងនៅផ្នែកខាងណាមួយនៅក្នុងបរិវេណផ្ទះផងដែរ។