ដូចដែលបានដឹងមកហើយថា Nadech Kugimiya និង Bow Maylada បានសម្ដែងនូវរឿងថ្មីមួយជាមួយគ្នា ដែលរឿងនោះទើបតែបញ្ចេញនូវឈុតឆាកខ្លីៗ កាលពីថ្ងៃទី ១៧ មេសា។ ជាពិសេសនោះ រឿងនេះបានទទួលនូវការគាំទ្រយ៉ាងច្រើន ដោយគ្រាន់ចេញនូវឈុតខ្លីតែប៉ុណ្ណោះ។ ដោយឡែករឿងមួយមានការចាប់អារម្មណ៍យ៉ាងច្រើននិងបានក្លាយជា Trend មួយនៅក្នុងបណ្ដាញសង្គម Twitter ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា រឿង Mon Ruk Nong Pak Ka Yaeng នេះ នឹងត្រូវបានត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ១០ ឧសភា ខាងមុខនេះនៅលើស្ថានីយ៍ទូរទស្សន៍ថៃលេខ៣ តែម្ដង។ មួយវិញទៀត លទ្ធផលមួយនេះក៏អាចជាកាដូមួយដ៏ល្អសម្រាប់ Bow នៅក្នុងការសហការសម្ដែងជាមួយរៀមច្បងរបស់នាងផងដែរ៕