ភ្នំពេញ៖ ពិធីការិនីស្រីពូកែវោហាស័ព្ទ កញ្ញា Jimmy Meng ជាសិល្បការិនីមួយរូបមានទេពកោសល្យល្អ ជាពិសេសនាងថែមទាំងមានរូបសម្ផស្សស្រស់ស្អាត មិនចាញ់តារាបរទេសឡើយ។ បើក្រឡេកទៅមើលការរៀបចំខ្លួនរបស់តារារូបនេះ ឃើញថានាងពិតជាស្រស់ស្អាតគ្រប់ជ្រុងតែម្ដង។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានស្បែកសភ្លឺថ្លា និងមានរូបរាងខ្ពស់ស្រឡះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត កញ្ញា Jimmy ក៏ឧស្សាហ៍បង្ហោះរូបភាពស្អាតៗនៅលើបណ្ដាញសង្គមជាញឹកញាប់ បង្ហាញពីរូបឆោមស្រស់សោភាផងដែរ។ ក្នុងនោះដែរ គ្រប់រូបភាពដែលនាងបានបង្ហោះ តែងតែមានមហាជន និងហ្វេន ចាប់ភ្លឹកលើរូបសម្រស់នាងស្ទើរតែគ្រប់ពេល។ ដោយមានអ្នកខ្លះបានចូលទៅ Comment សរសើរពីមុខមាត់ រូបរាងនាង ថាស្អាត ហើយមានកម្ពស់ខ្ពស់ស្រលះ ជើងវែង និងដងខ្លួនរាងអក្សរ S ដែលស្រីៗប្រាថ្នាទៀតផង។
ជាមួយគ្នានេះដែរ មុននេះកញ្ញាJimmy បានបង្ហោះរូបភាពថ្មីពេលកំពុងហាត់ប្រាណ ដោយបានស្លៀកនូវឈុតហាត់ប្រាណពណ៌ទឹកក្រូចបង្អួតរាងដ៏ស្រឡូនផងនោះ មើលទៅពិតជាទាក់ទាញ ស៊ិចស៊ីខ្លាំង។ ជាពិសេស រូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញឲ្យហ្វេនឃើញថា រូបរាងនាងពិតជាតិចច្រឡឹងមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។
តួយ៉ាងក្រោយបង្ហោះរូបភាពកំពុងហាត់ប្រាណទាំងនេះរួច ក៏មានហ្វេនជាច្រើនបានសរសើរពីរូបរាងពិធីការិនីរូបនេះ និងប្រាថ្នាចង់បានរូបរាងទា់ទាញដូចជានាងគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖