ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែមេសា នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំនៅ ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ៦ ល្ងាច សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងខាងលើនេះ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ បងប្អូនប្រជាពលរដ្ឋអាចទៅរកកន្លែងធ្វើតេស្ដកូវីដ១៩បានដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩