ទាំងនេះ​ជា វិធីសាស្ត្រណែនាំរបស់ ក្រសួងសុខាភិបាល សម្រាប់បងប្អូន ដែលវិជ្ជមាន មិនទាន់បានកន្លែងព្យាបាល

//s9.kh1.co/f1/f196f9b8ef73ecb5e81473604676b0e0a9b1a740.jpg
សង្គម

 ១៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកឆ្លងកាន់តែច្រើន ធ្វើឲ្យទីតាំងសម្រាកព្យាបាលរៀបចំមិនទាន់ ក្រសួងសុខាភិបាល បានប្រកាស វិធីសាស្ត្រព្យាបាល និងថែទាំទាំងនេះ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងសុខាភិបាល ​បានដាក់ចេញនូវ ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយសារតែ ចំនួនអ្នកឆ្លងក្នុង មូលដ្ឋានរាជធានីភ្នំពេញ មានចំនួនកើនឡើងយ៉ាងច្រើន ជាហេតុធ្វើឲ្យ ការរៀបចំទីកន្លែងសម្រាកព្យាបាល ជូនបងប្អូនវិជ្ជមានកូវីដ១៩ មានការយឺតយ៉ាវ ដែលខណៈនេះ ក្រសួង បានសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ ដើម្បីបន្តរៀបចំកន្លែងថ្មី ជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះ ដោយសារការ យឺតយ៉ាវទាំងនេះ ក្រសួងបានប្រកាស ពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ នេះ នៅតាមផ្ទះ ជាក់ស្តែង ដូចជា រោគសញ្ញា និងការប្រើប្រាស់ឱសថព្យាបាល ជាដើម។

គួរបញ្ជាក់ថា ក្នុងករណីគ្មានរោគសញ្ញា បងប្អូន ពុំចាំបាច់ប្រើឱសថព្យាបាលទេ តែផ្ទុយទៅវិញ ប្រសិនបើ មានរោគសញ្ញាស្រាល ដូចជា កម្តៅលើស ៣៧.៥ ឈឺសាច់ដុំ ឈឺបំពង់ក ៖ ចំពោះ មនុស្សពេញវ័យ ឫកុមារចាំពី ៣០គីឡូក្រាមឡើង ត្រូវប្រើ ប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រាម ១ថ្ងៃ ៣ដង ហើយ ចំពោះ កុមារ (២០ទៅ ២៩គីឡូក្រាម) ត្រូវប្រើ ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ១ថ្ងៃ ៣ដង។

លើសពីនេះទៅទៀត ប្រសិនបើមានរោគសញ្ញាបន្ថែមដូចជា តឹងច្រមុំ ឫហៀរសំបោរ ឫក្អក (មាន ឫមិនមានស្លេស្ម)​៖ចំពោះ មនុស្សពេញវ័យ ឫកុមារអាយុចាប់ពី ៦ឆ្នាំឡើង ត្រូវប្រើ ប្រូម៉ិចស៊ីន ៨ម.ក្រ ១ថ្ងៃ ៣ដង ឫ សេទីរីហ្ស៉ីន ១០ម.ក្រ ១ដង ក្នុងមួយថ្ងៃ។

មិនតែប៉ុណ្ណោះ អ្នកជំងឺត្រូវ អនុវត្តវិធានការសុខាភិបាល ក្នុងរយៈពេលព្យាបាល នៅតាមផ្ទះ ទាំង ៨ចំណុច ដូចខាងក្រោម ថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T