អេស្ប៉ាញ៖ កីឡាករ Sergio Ramos ត្រូវបានរកឃើញវិជ្ជមានជម្ងឺកូវីត-១៩ មុនជំនួបជើងទី ២ រវាងក្រុមអធិរាជស Real Madrid ទល់នឹងក្រុមហង្សក្រហម Liverpool ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររម្លឹកដែរថា កាលពីជើងទី ១ ដែលប្រព្រឹត្តឡើងកាលពីអាទិត្យមុនក្រុមអធិរាជសក៏គ្មានវត្តមានខ្សែការពារឆ្នើមរូបនេះផងដែរ ដោយសារតែមានបញ្ហារបួសកំភួនជើង, ប៉ុន្តែលោក Zinedine Zidane នៅតែដឹកនាំក្រុមបានល្អ រហូតដល់បានបំបាក់ Liverpool នៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-១។

ជាការពិតណាស់ ក្លិប Real Madrid នឹងត្រូវលេងដោយគ្មាន Ramos សារជាថ្មីម្តងទៀតសម្រាប់ការប្រកួតនៅទឹកដី Anfield នាយប់ថ្ងៃអង្គារនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេបានសម្លឹងឃើញភាគរយដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបណ្តើរៗហើយ ជាមួយគ្នានេះដែរ ខ្សែការពារចាស់វស្សាត្រូវបានគេពិនិត្យរកឃើញឆ្លងជម្ងឺកូវីដ ១៩ នេះ បន្ទាប់ពីការពិនិត្យលើកចុងក្រោយរបស់ក្លិបមុនការប្រកួត។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបបានឱ្យដឹងថា៖
ក្លិប Real Madrid CF សូមប្រកាសថា កីឡាកររបស់យើង Sergio Ramos ត្រូវបានពិនិត្យរកឃើញវិជ្ជមានជម្ងឺកូវីដ ១៩៕
ប្រភព៖ Goal