អ៊ីតាលី៖ ទីបំផុតក្លិប Sassuolo បានបញ្ចប់កំណត់ត្រាមិនធ្លាប់ឈ្នះ ៣ ប្រកួតរបស់ខ្លួននៅក្របខណ្ឌ Serie A បានហើយដោយទទួលបានជ័យជម្នះ ១-០ លើក្លិប Benevento កាលពីថ្ងៃច័ន្ទដោយសារការទាត់បាល់បញ្ចូលទីរបស់ខ្លួនឯងពីកីឡាករ Federico Barba ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិប Sassuolo បានគ្រប់គ្រងបាល់តាំងពីចាប់ផ្ដើមការប្រកួតប៉ុន្តែមិនបានរកគ្រាប់បាល់បញ្ចូលទីទេរហូតដល់នាទីដ៏គ្រោះថ្នាក់នៃតង់ទី ១ នៅពេលដែលកីឡាករ Jeremy Boga បានបោះបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ហើយពេលនោះកីឡាករ Barba បានទាត់បាល់ដោយចៃដន្យចូលក្នុងសំណាញ់ទីរបស់ក្រុមខ្លួនឯង។
កីឡាករ Boga មានឱកាសរកគ្រាប់នាំមុខទ្វេដងនៅនាទីទី ៦៧ ប៉ុន្តែការស៊ុតបាល់របស់គាត់បានត្រឹមតែប៉ះនឹងរបារសំណាញ់ទីតែប៉ុណ្ណោះ។
អ្នកចាំទី Andrea Consigli របស់ក្លិប Sassuolo ក៏ធ្វើបានយ៉ាងល្អនៅពេលដែលរូបគេជួយសង្គ្រោះពីរដងនិងជួយឱ្យក្រុមរបស់គាត់ទទួលបាន ៣ ពិន្ទុ។
ក្លិប Sassuolo ឈរនៅចំណាត់ថ្នាក់លេខ ៨ ដោយមាន ៤៣ ពិន្ទុខណៈដែលក្លិប Sabvento ឈរនៅលេខ ១៦ នឹងមាន ៣០ ពិន្ទុ៕
ប្រភព៖ Xinhua News