អឺរ៉ុប៖ គ្រូបង្វឹកក្លិប Bayern Munich លោក Hansi Flick ជឿជាក់ថា កីឡាករ Kylian Mbappe នឹងឈ្នះពានរង្វាន់ឯត្តជន Ballon d'Or នៅថ្ងៃណាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅយប់នេះ លោក Flick នឹងត្រូវដឹកនាំកូនក្រុមតតាំងជាមួយ PSG ដែលមាន Mbappe ក្នុងការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ខណៈពេលដែលជើងទីមួយ កីឡាករសញ្ចាតិបារាំងខាងលើស៊ុតបញ្ចូលទីបានដល់ទៅពីរគ្រាប់ជួយ PSG យកឈ្នះ Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង២។

លោក Flick បាននិយាយថា៖
ខ្ញុំច្បាស់ណាស់ គឺ Mbappe នឹងឈ្នះពានរង្វាន់ Ballon d'Or នៅថ្ងៃណាមួយ។ គាត់ជាកីឡាករដែលមានល្បឿនលឿន សម្បូរបច្ចេកទេស ហើយ ជាពិសេសនោះ គាត់ស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់៕

ប្រភព៖ goal