ថៃ៖ ដូចដែលបានដឹងមកហើយថា Nine Naphhat និង Baifern Pimchanok បានចាប់ដៃគូសហការនៅក្នុងការថតខ្សែភាពយន្ដខ្នាតធំមួយគឺ Friend Zone កាលពីឆ្នាំ ២០១៩។ រឿងនោះផងដែរ បានផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅជាច្រើនប្រទេស ជាពិសេសនៅក្នុងអាស៊ាននេះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ Baifern និង Nine ក៏ត្រូវបានអ្នកគាំទ្រជាច្រើនចាប់គូរជាគូស្នេហ៍ទៀតផង ដោយសារតែពួកគេមានភាពសមគ្នាយ៉ាងខ្លាំង។ យ៉ាងណាមិញ ពួកគេមិនទាន់បានសម្ដែងជាមួយគ្នាទៀតនៅក្រោយការបញ្ចប់រឿង Friend Zone នោះ។
ថ្មីនេះ សារព័ត៌មាន Thai Update បានធ្វើការចុះផ្សាយថា មានផលិតករភាពយន្ដម្នាក់ គឺលោក Nok Jariya បានធ្វើការចាប់គូពួកគេនៅក្នុងការសម្ដែងរឿងថ្មីមួយសម្រាប់ឆ្នាំ២០២១ នេះ មានចំណងជើងថា "Sroi Sabbunga" ដែលនឹងធ្វើការថតបញ្ចប់នៅក្នុងពេលឆាប់ៗនេះហើយ។
យ៉ាងណាមិញ ប្រភពដដែលបានបន្ថែមថា ពួកគេនៅតែមិនទាន់បានព័ត៌មានទាក់ទងនៅការចាក់ផ្សាយនៅឡើយទេ តែយ៉ាងណាក៏ដោយក៏នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖