ប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី​១៤ ដល់ថ្ងៃទី២០ ខែមេសា ផ្នែកខ្លះនៃប្រទេសកម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើន

//s9.kh1.co/42/42272307b6920171ead58079abcd398c0e0a7f4f.png
សង្គម

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកនេះ ស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថានឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើន

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកនេះ ស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជ្រលងនៃសម្ពាធទាបឥណ្ឌាជាមួយ និងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងរយៈពេលនេះ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើន។អាស្រ័យ​ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ បន្តិចបន្តួច ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៕
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T