អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Ousmane Dembele នៃក្លិបអ្នកមានបុណ្យ Barcelona បានបង្ហើបថា លោកគ្រូបង្វឹក Thomas Tuchel គឺជាគ្រូបង្វឹកដែលគេពេញចិត្តបំផុតខណៈដែលផ្ទុះពាក្យចចាមអារ៉ាមថា Chelsea ដែលដឹកនាំដោយ Tuchel កំពុងចង់បានគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សDembele ធ្លាប់លេងក្រោមការដឹកនាំរបស់ Tuchel កាលលេងនៅ Borussia Dortmund ដែលអតីតគ្រូសិស្សមួយគូនេះពិតជាមានសម្ព័ន្ធភាពល្អជាមួយគ្នា ប៉ុន្តែក្រោយមក Tuchel ក៏លាលែងពីតំណែងទើប Dembele ក៏ចាកចេញពី Dortmund ដោយផ្ទេរមកក្លិបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃដល់ទៅ ៩៧លានផោន(ស្មើនឹងប្រមាណ១៣៣.៤លានដុល្លារ) កាលឆ្នាំ២០១៧ ។
ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះហាក់លេងមិនសូវលេចធ្លោដូចការរំពឹងទុកប៉ុន្មាននោះឡើយ ទើបគេគិតថា Dembele ប្រហែលចង់ទៅជួបជុំជាមួយលោកគ្រូ Tuchel នៅ Chelsea ព្រោះមកទល់ពេលនេះហើយ Barcelona មិនទាន់បានចរចារឿងបន្តកុងត្រាថ្មីឲ្យគេនៅឡើយទេ។
ថ្លែងប្រាប់ BeIN Sports ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានថ្លែងថា៖
ប្រភព៖ thesun