បរទេស៖ ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃខ្លួន ៤៣ លានផោនទៅលើខ្សែប្រយុទ្ធជួរមុខ Rafael Leao ចំពេលមានការចាប់អារម្មណ៍ពីក្រុម Juventus ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម AC Milan ពីក្រុម Lille វិញក្នុងឆ្នាំ 2019 ក្នុងតម្លៃ ២៨ លានផោននិងបានស៊ុតបញ្ចូលទី ១៣ គ្រាប់ និងបានជួយរកគ្រាប់បាល់ចំនួន ៨ គ្រាប់សម្រាប់ក្លិបបច្ចុប្បន្នរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRafael Leao បានបំបែកភាពរាំងស្ងួតនៃគ្រាប់បាល់របស់គាត់កាលពីថ្ងៃសៅរ៍ដោយរកគ្រាប់បាល់ចុងក្រោយក្នុងជ័យជម្នះ ៣-១ របស់ក្រុម AC Milan លើក្រុម Parma បន្ទាប់ពីមិនបានរកគ្រាប់បាល់បញ្ចូលទីចាប់តាំងពីថ្ងៃទី ៩ ខែមករា។ យោងតាមប្រភពព័ត៌មានអ៊ីតាលី Calciomercato បានឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះមានតម្លៃខ្លួនដល់ទៅ ៤៣ លានផោនប្រសិនបើ Juventus ចង់ទិញរូបគេនៅរដូវក្តៅនេះ។
របាយការណ៍បានបង្ហាញថា Juve បានប្រទះឃើញកីឡាករវ័យក្មេងរូបនេះនៅពេលដែលគាត់កំពុងលេងឱ្យ Sporting Lisbon ដោយ Everton និង Wolverhampton Wanderers ក៏បង្ហាញចំណាប់អារម្មណ៍កាលពីអតីតកាលដែរ។ បច្ចុប្បន្ន Leao និង Milan ស្ថិតនៅលេខ ២ Serie A ដោយមាន ១១ ពិន្ទុដាច់លើគូប្រជែង Inter Milan ដែលមាន ៨ ប្រកួត៕