កូរ៉េខាងត្បូងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ-១៩ Novavax នៅដើមខែមិថុនាខាងមុខ

//s9.kh1.co/1b/1b5bd878bfec2a89009c2cf887f56e625c0ac8a6.jpg
សង្គម

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

​កូរ៉េខាងត្បូងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ-១៩ Novavax នៅដើមខែមិថុនា

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Novavax Inc នៅដើមខែមិថុនា ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានគោលបំណងចាប់ផ្តើមសាកល្បងដំណាក់កាលចុងក្រោយនៃការចាក់វ៉ាក់សាំងដោយខ្លួនពួកគេផ្ទាល់នៅពាក់កណ្តាលឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in បានរៀបចំកិច្ចប្រជុំពិសេសមួយស្តីពីកិច្ចប្រឹងប្រែងប្រឆាំងនឹងមេរោគ និងការអភិវឌ្ឍវ៉ាក់សាំង ខណៈប្រទេសនេះខ្លាចរលកឆ្លងទី៤ ដែលអាចកើតមាន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថា ក្រុមហ៊ុន SK Bioscience Co នឹងអាចចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ-១៩ Novavax នៅដើមខែមិថុនា ហើយអាចផ្គត់ផ្គង់ដល់ទៅ ២០ លានដូសនៅចុងត្រីមាសទី ៣ ។

រូបតំណាង
រូបតំណាង

គួរឱ្យដឹងដែរថា ក្រុមហ៊ុនផលិតឱសថអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន SK Bioscience ដើម្បីផលិតវ៉ាក់សាំងកូវីត-១៩ ចំនួន ៤០ លានដូសសម្រាប់ប្រទេសកូរ៉េខាងត្បូង។

លោកបានប្រាប់សន្និសីទកាសែតមួយថា "យើងនឹងអាចទទួលបានវ៉ាក់សាំងក្នុងស្ថានភាពមានស្ថេរភាពជាងមុនប្រសិនបើផលិតកម្មក្នុងស្រុកចាប់ផ្តើម បើទោះមានភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់នៅជុំវិញពិភពលោក"៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T