តារា & កម្សាន្ដ
១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុនសម្ដែងរឿងមកជាច្រើនឆ្នាំមកហើយទើបយល់ថាអ្វីជាជីវិតរបស់មនុស្សយើង
បរទេស ៖ Anthony Hopkins គឺជាតារាសម្ដែងជើងចាស់មួយរូបជនជាតិអាមេរិក ដែលមានទេពកោសល្យ និងមានភាពល្បីល្បាញ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកចាប់ប្រឡូកក្នុងវិស័យសម្ដែងរឿងនេះអស់រយៈពេល៦០ឆ្នាំមកហើយ ព្រមទាំងទទួលបានពានរង្វាន់ Oscar ៥លើក
ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស Anthony Hopkins
នៅក្នុងរយៈពេលកន្លងទៅថ្មីនេះ លោក Anthony
បានទទួលសម្ដែងរឿងមួយដែលជារឿងចុងក្រោយរបស់លោកហើយ ដោយរឿងនោះមានចំណងជើងថា The Father ។សម្រាប់រឿងមួយនេះវិញគឺលោកសម្ដែងធ្វើជាលោកឪពុកចាស់ជរាម្នាក់ព្រមទាំងមានជំងឺប្រចាំកាយដែលត្រូវត្រៀមចិត្តត្រៀមកាយដើម្បីរស់នៅម្នាក់ឯង
ព្រោះកូនស្រីជាទីស្រឡាញ់សម្រេចចិត្តចាកចេញទៅរស់នៅទីឆ្ងាយពីលោករហូត ។
Anthony Hopkins នៅក្នុងការសម្ដែងរឿងមួយនេះលោកAnthony
បានរៀបរាប់ពីអារម្មណ៍ពិតមួយចំនួនរបស់លោកបន្ទាប់ពីសម្ដែងរឿងមួយនេះមកថាៈ
"សម្រាប់ខ្ញុំក្នុងការសម្ដែងរឿងមួយនេះ គឺមិនពិបាកនោះទេព្រោះវាជារឿងធម្មតាសម្រាប់ខ្ញុំជាអ្នកសម្ដែងជាច្រើនឆ្នាំមកហើយ ក្នុងនោះរឿងមួយនេះបានធ្វើឱ្យខ្ញុំយល់ពីជីវិតកាន់តែច្បាស់ ថា ជីវិតគឺវាជាសុបិន្ត ដែលគ្រាន់តែបំភាន់ភ្នែកនិងវាបានបញ្ជាក់ ថាយើងពិតជាយល់អ្វីៗទាំងអស់នៃជីវិតរស់នៅ តែតាមពិតគឺអត់ទេ ។ហើយពួកយើងម្នាក់ៗ គឺមាន ឪពុកម្ដាយគ្រប់ៗគ្នា ហើយថ្ងៃណាមួយពួកយើងនិងក្លាយទៅជាស្ថានភាពដូចពួកគាត់គឺនិងមានភាពចាស់ជរា មានជំងឺប្រចាំកាយជាប់ខ្លួនដូចពួកគាត់ដែរ ហើយឥឡូវនេះខ្ញុំបានមកដល់ចំនុចនោះហើយ៕"
Anthony Hopkins Anthony Hopkins និងក្រុមការងារ Anthony Hopkins និង តួជាកូនស្រី Anthony Hopkins និង តួជាកូនស្រី Anthony Hopkins Anthony Hopkins និង តួជាកូនស្រី