អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer ជឿជាក់ថា ការបញ្ចប់រដូវកាលដោយទទួលបានចំណាត់ថ្នាក់លេខពីរក្នុងក្របខណ្ឌ Premier League គឺ គ្មានន័យអ្វីឡើយសម្រាប់ក្រុមរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយយកឈ្នះ Tottenham ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ Man Utd នៅតែបន្តឈរនៅលេខពីរដោយបាន៦៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន១១ពិន្ទុ ដែលមាន៧៤ពិន្ទុ ប៉ុន្តែបិសាចក្រហមនៅមានមួយប្រកួតសេសសល់ក្នុងដៃ។

លោក Solkjaer បាននិយាយថា៖
ការបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខពីរ គឺ អ្នកមិនអាចចាត់ទុកវាជាសមិទ្ធផលជោគជ័យបានឡើយ។ មហិច្ឆតារបស់យើង គឺ ចង់បានការជោគជ័យជាងចំណាត់ថ្នាក់លេខពីរនេះដោយតាមប្រជែងក្រុមកំពូលតារាង។ អ្នកមិនអាចសប្បាយចិត្តនឹងលទ្ធផលបែបនេះបានឡើយ ហើយ ពួកយើងក៏ដូចគ្នា៕

ប្រភព៖ goal