លោក Tuchel ប្រៀបធៀប Kai Havertz និង​អតីតកីឡាករ Chelsea ម្នាក់

//s9.kh1.co/6f/6ff80e58a6ce6c148d5fb41416e0e41b9b36f1ab.jpg
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Tuchel ប្រៀបធៀបកីឡាករ​ Kai Havertz និង​អតីតកីឡាករ Chelsea ម្នាក់

អង់គ្លេស៖ លោក Thomas Tuchel​ គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានធ្វើការប្រៀបធៀបកីឡាករម្នាក់របស់ក្រុម Chelsea គឺ កីឡាករ Kai Havertz ទៅនឹងអតីតកីឡាករម្នាក់របស់ក្រុម Chelsea ដែរនោះគឹ កីឡាករ​ Diego Costa​ ដោយលោកបាននិយាយថា កីឡាករ​ Kai Havertz មិនមែនជាកីឡាករ Diego Costa នោះទេក៏ ប៉ុន្តែរូបគេនៅតែក្លាយជាតារាឆ្នើមនៅក្រុម Chelsea​ ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kai Havertz
កីឡាករ Kai Havertz
អតីតកីឡាកក្រុមតោខៀវ Chelsea​ កីឡាករ Diego Costa
អតីតកីឡាកក្រុមតោខៀវ Chelsea​ កីឡាករ Diego Costa

លោកបានបន្ថែមទៀតថា កីឡាកររូបនេះអាចនឹងមិនទាន់មានទម្រង់លេងដែលមុតស្រួចដូចកីឡាករ Diego Costa នោះទេ ក៏ប៉ុន្តែលោកហាក់មើលឃើញថា កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅតែអាចក្លាយជាកីឡាករដ៏ពូកែម្នាក់នៅពេលអនាគត។

កីឡាករ Kai Havertz
កីឡាករ Kai Havertz
ការស៊ុតបញ្ចូលទីរបស់កីឡាករ Kai Havertz លើក្រុម Crystal Palace
ការស៊ុតបញ្ចូលទីរបស់កីឡាករ Kai Havertz លើក្រុម Crystal Palace

គួររម្លឹកផងដែរថា កីឡាករវ័យ ២១ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់​ ក្នុងជ័យជម្នះ ៤-១ នៅឯទឹកដីរបស់ក្រុម Crystal Palace ដែលនេះជាលើកទី ១ ដែលក្រុមរបស់លោក Tuchel រកបានគ្រាប់បាល់ច្រើនជាងពីរដងក្នុងចំណោម ១៧ ប្រកួតដែលលោកដឹកនាំ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T