បរទេស៖ បន្ទាប់ពីសម្រេចចិត្តផ្លាស់ចេញពីក្លិប Paris Saint-Germain ដោយគ្មានតម្លៃខ្លួនមករួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំ២០២០ ខ្សែប្រយុទ្ធជើងចាស់វ័យ៣៤ឆ្នាំ Edinson Cavani ទំនងជាអាចលេងនៅទឹកដី Old Trafford បានតែមួយរដូវកាលនេះប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះបើតាមគេហទំព័រ Todofichajes បានឲ្យដឹងថា Cavani បានសម្រេចចិត្តហើយថាខ្លួននឹងមិនបន្តកុងត្រាថ្មីជាមួយក្លិប Man UTD ទៀតនោះទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាពនៅចុងរដូវកាលនេះ។ ជាមួយគ្នានេះ រូបគេគ្រោងនឹងផ្លាស់ទៅលេងឲ្យក្លិប Boca Juniors នៅលីកកំពូលរបស់ប្រទេសអាហ្សង់ទីន។
គួរបញ្ជាក់ដែរថាក្រោយផ្លាស់មកលេងឲ្យក្លិបលោក Ole Gunnar Solskjaer កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះចូលលេងបានសរុប២៨ប្រកួត ស៊ុតបាន៧គ្រាប់ និងបោះបាល់់ឲ្យដៃគូបញ្ចប់ទីបាន២លើកផងដែរ៕
ប្រភព៖ sportsmole