បរទេស៖ លោក Pep Guardiola ទទូចថាលោកនឹងមិនមានបញ្ហាអ្វីឡើយជាមួយនឹង Sergio Aguero បើសិនជាកីឡាកររូបនេះទៅចុះចូលជាមួយគូប្រជែងដ៏ធំមួយរបស់ Manchester City នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ៣២ ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីកីឡដ្ឋាន Etihad នារដូវក្ដៅនេះ។ Aguero ដែលនឹងចាកចេញពី City ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លឹបបានទាក់ទាញក្លឹបគីឡូធ្ងន់ៗជាច្រើនចង់បានរូបខ្លួនបូករួមទាំង Barcelona ផងដែរ។ តែបើតាមគោលដៅរបស់ Aguero គឺនឹងជ្រើសយកលេងឲ្យក្លឹបនៅអង់គ្លេសច្រើនជាង ។
ក្លិបតោខៀវ Chelsea ត្រូវបានគេយល់ថាកំពុងតាមដានស្ថានភាពរបស់ Augero យ៉ាងយកចិត្តទុកដាក់ហើយទោះបីជាក្រុមរបស់លោក Thomas Tuchel នឹងក្លាយជាក្រុមគូរប្រជែងធំមួយនៅរដូវកាលក្រោយក៏ដោយ ក៏គ្រូ Man City លោក Pep យល់ថាភាពស្មោះត្រង់របស់ Augero គួរតែទទួលបាននូវជម្រើសដ៏ស័ក្តសមនៃអនាគតរបស់ខ្លួន។
ក្នុងសន្និសិទ្ធមួយលោក Pep Guardiola បានថ្លែងឲ្យដឹងថា៖