យល់ដឹង៖ មនុស្សស្រីណា ដែលកើតនៅក្នុងឆ្នាំទាំង៣ ដែលបានរៀបរាប់ នៅខាងក្រោមនេះ គឺជាសុទ្ធសឹង តែជា មនុស្សស្រី ដែលតែងតែ ធ្វើឱ្យមនុស្សប្រុស ដែលនៅជុំវិញខ្លួន របស់ពួកគេមើលមក ដោយការគោរព និងផ្តល់តម្លៃ ឱ្យពួកគេ ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សស្រីដែល កើតក្នុងឆ្នាំទាំង៣នេះ តែងតែត្រូវបានមនុស្សប្រុស មើលមកដោយការគោរពជាខ្លាំង៖
១. ឆ្នាំខាល

មនុស្សស្រី ដែលកើតឆ្នាំខាល គឺជាមនុស្សស្រីដែលមានសំណាង ហើយជាមនុស្សដែល ចេះបត់បែន ទៅតាមកាលៈទេសៈ និងជាមនុស្សស្រី ដែលមិនចុះចាញ់ ជាមួយនឹងបញ្ហា រីឯចំពោះទ្រព្យសម្បតិ្តវិញ គឺពួកគេមិនចេះខ្វះនោះទេ ព្រោះថា មនុស្សស្រីដែល កើតឆ្នាំខាលនេះ តែងតែជាមនុស្សស្រី ដែលពូកែរកលុយ។
ពួកគេជាមនុស្សស្រី ដែលមានសមត្ថភាពខ្លាំង ហើយភាគច្រើននៃពួកគេ គឺពួកគេមានតួនាទី យ៉ាងសំខាន់ ក្នុងការងាររបស់ពួកគេ លើសពីនេះ ពួកគេក៏មានភាព ជាអ្នកដឹងនាំ ដែលអាចដឹងពីរបៀប នៃការដឹកនាំក្រុម ជាងនេះទៅទៀត សម្រាប់កិច្ចការណា ដែលមនុស្សស្រីផ្សេង មិនអាចធ្វើបាន ភាគច្រើន នៃមនុស្សស្រី ដែលកើតឆ្នាំខាលនេះ គឺតែងតែធ្វើបាន ដូច្នេះហើយ ទើបពួកគេ តែងតែទទួលបាន ការគោរពជាខ្លាំង ពីមនុស្សប្រុស និង មនុស្សជុំវិញខ្លួន។
២.ឆ្នាំរកា

មនុស្សស្រីដែលកើតឆ្នាំរកា តែងតែជាមនុស្សស្រី ដែលមានភាពវ័យឆ្លាត និងពូកែក្នុងការទំនាក់ទនង នៅក្នុងសង្គម ដែលធ្វើឱ្យមនុស្សស្រី ដែលកើតឆ្នាំរកានេះ តែងតែទទួលបាន ឱកាសច្រើនជាង មនុស្សស្រីដែលកើតឆ្នាំផ្សេងៗ លើសពីនេះ ពួកគេក៏ជាមនុស្សស្រី ដែលពោរពេញទៅសមត្ថភាព និងទេពកោសល្យដ៏ពូកែៗ ជាច្រើន ទៀតផង។
បន្ថែមពីនេះ ពួកគេក៏ជាមនុស្សស្រី ដែលពូកែក្នុងការធ្វើជំនួញ និងអាចរកប្រាក់ បានយ៉ាងច្រើនទៀតផង។ ដោយសារតែពួកគេ ជាមនុស្សស្រី ដែលមានភាពឯករាជ្យ នៅក្នុងខ្លួន ទើបធ្វើឱ្យពួកគេ មិនងាយក្នុងការពឹងផ្អែកទៅលើអ្នកដទៃ ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សស្រី ដែលកើត នៅក្នុងឆ្នាំរកានេះ តែងតែត្រូវបាន មនុស្សប្រុសមើលមក ថាជាមនុស្សស្រី ដែលគួរឱ្យគោរព ជាខ្លាំង។
៣. ឆ្នាំរោង

មនុស្សស្រី ដែលកើតឆ្នាំរោង តែងតែជាមនុស្សស្រី ដែលមានភាពវៃឆ្លាតជាខ្លាំង ខុសប្លែកពីមនុស្សស្រីទូទៅ ហើយពួកគេ តែតែទទួលបានតំណែង និងប្រាក់ចំណូលខ្ពស់ នៅក្នុងការងាររបស់ពួកគេ។ ពួកគេជាមនុស្សស្រី ដែលមានភាពរឹងមាំ មានថាពលខ្លាំង និងជាមនុស្សស្រី ដែលក្លាហ៊ាន ក្នុងការប្រឈមមុខ ទៅនឹងបញ្ហា បានយ៉ាងច្រើន។
លើសពីនេះ ពួកគេជាមនុស្សស្រី ដែលតែងតែព្យាយាម ក្នុងការធ្វើអ្វីមួយ ឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ជាពិសេស ពួកគេ ជាមនុស្សស្រីដែលចូលចិត្តរៀនសូត្រ ពីរឿងរ៉ាវ និងបញ្ហានានា ដែលមាននៅក្នុងសង្គមសព្វថ្ងៃ ហើយពួកគេ ជាមនុស្សស្រី ដែលចូលចិត្តពឹងផ្អែក ទៅលើសមត្ថភាព ពិតប្រាកដរបស់ខ្លួនឯង ហើយក៏ធ្វើឱ្យមនុស្សប្រុស មិនគោរពមិនបាន ចំពោះមនុស្សស្រី ដែលកើតនៅក្នុងឆ្នាំរោងនេះ៕