កូរ៉េខាងត្បូង៖ តារាសម្តែងស្រីកូរ៉េ Song Hye Kyo ដែលគេស្គាល់ថាជា នាង ហាន់ ជីអ៊ុន ជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយក្នុងនោះផងដែរ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្អាត ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាពេលថ្មីៗនេះបានលេចលឺដំណឹង របស់តារាស្រីដ៏មានភាពល្បីល្បាញរូបនេះថានឹងត្រៀមចូលសម្ដែងរឿងថ្មីនាពេលឆាប់ៗនេះ ជាការពិតណាស់តារាស្រីកូរ៉េចខាងត្បូង Song Hye Kyo មួយរូបនេះពិតជាមានភាពល្បីល្បាញ ប្រជាប្រិយភាពយ៉ាងខ្លាំង ទៅលើទេពកោសល្យភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ និងជីវិតឯកជន។ លើសពីនេះអ្វីដែលពិសសេសគឺគេសង្គេត ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតផូផង់ សាច់សរលោងគ្មានស្នាមជ្រួញសូម្បីបន្តិចបើទោះបីពេលនេះនាងមានវ័យកាន់តែជ្រេទៅហើយ។
ដោយឡែក បើក្រលេកទៅមើលរូបសម្រស់នាងកាលពីអតីតកាលវ័យក្មេង ឃើញថាតារាស្រីរូបនេះមានសម្រស់Cute ស្រស់ស្អាត អំណោយផលតាំងពីកុមារ បើមើលទៅតាមរូបភាពនាងបានច្រមុះស្រួចតាំងពីដើម អ្វីដែលកត់សម្គាល់គឺបបូរមាត់ស្ដើង រាងហើប មើលទៅស៊ិចស៊ី បើទោះបីពេលនោះនាងមានសម្បុររាងស្រអាប់បន្តិចក៏ដោយ ពោលគឺនៅតែស្រស់ស្អាត៕
សូមទស្សនារូបភាពខាងក្រោម៖