បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមាន Paris Saint-Germain កីឡាករ Neymar នឹងត្រូវពិន័យមិនឱ្យចូលទីលានចំនួន ២ ប្រកួត បន្ទាប់ពីរូបគេទទួលបានកាតក្រហម ក្រោយមានជម្លោះជាមួយនឹងខ្សែការពាររបស់ Lille កីឡាករ Tiago Djalo កាលពីថ្ងៃសៅរ៍កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដើមឡើយគឺទទួលបានកាតលឿងម្តងរួចទៅហើយ ប៉ុន្តែជិតនឹងបញ្ចប់កាប្រកួត ស្រាប់តែរូបគេក៏បានច្រានកីឡាករ Djalo ឱ្យដួលទៅលើដី ចុងក្រោយទើបអជ្ញាកណ្តាលសម្រេចជូនកាតលឿងមួយទៀតដែលស្មើនឹងកាតក្រហម១ ខណៈការប្រកួតនោះ Lille បានទទួលជ័យជម្នះ ១-០ ទៅលើក្រុម PSG។

ជាការពិតណាស់ តាមច្បាប់ដែលបានកំណត់ សម្រាប់កំហុសណាដែលទទួលបានកាតលឿង ២ ស្មើរនឹងកាតក្រហម ១ ដូច្នេះគឺទទួលការពិន័យតែ ១ ប្រកួតប៉ុណ្ណោះ ប៉ុន្តែមូលហេតុដែល Ligue 1 សម្រេចពិន័យ ២ ប្រកួតបែបនេះដោយសារតែ Neymar បានប្រើកាយវិការមិនសមរម្យទើបមានការពិន័យយ៉ាងដូច្នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម Paris Saint-Germain បានឱ្យដឹងថា៖
កិច្ចប្រជុំនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ គណៈកម្មការវិន័យ LEF សម្រេចផ្តល់ការពិន័យ ៣ ប្រកួត នោះគឺពិន័យកីឡាករ Neymar Jr ២ ប្រកួត និង កីឡាករ Djalo មួយប្រកួត៕
ប្រភព៖ Goal