បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ បានស្លាប់បាត់ជីវិត ក្រោយចេញលទ្ធផល បញ្ជាក់ថាគាត់ វិជ្ជមានកូវីដ១៩ - Khmerload

បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ បានស្លាប់បាត់ជីវិត ក្រោយចេញលទ្ធផល បញ្ជាក់ថាគាត់ វិជ្ជមានកូវីដ១៩

https://s9.kh1.co/71/717927d2fcc597eb073f9d8092ecbc7821608f76.jpg
សង្គម
 08-Apr-2021 2pm · 8 months ago

បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់បានស្លាប់បាត់ជីវិត បន្ទាប់រដ្ឋបាលរាជធានីភ្នំពេញចេញលទ្ធផលតេស្តបង្ហាញថា វិជ្ជមានកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា​ មានអ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ បម្រើការងារនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុន ទិវា បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១១៖៥៥ នាទីព្រឹក ក្នុងអាយុ៤៧ ឆ្នាំ ដោយសាររោគាពាធ។

ក្នុងនោះដែរ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា បុរសខាងលើ ឈ្មោះ ប៊ុន ទិវា អាយុ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និង ជាម្ចាស់មន្ទីរពិសោធន៍មានជ័យ ថាលោកទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=455,h=640,q=100/68/682a19b2a0b176c939f518c97b79c6cc521fe9ac.jpg
ឈ្មោះនៅក្នុងរង្វង់ លេខរៀងទី៥
https://s9.kh1.co/__image/w=466,h=640,q=100/28/283c4fd4780b2122e45fd40e61f9d19715c2e7e4.jpg
សេចក្តីជូនដំណឹង
Keo Sieklin
S.L

អត្ថបទទាក់ទង