អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានបង្ហាញពីអារម្មណ៍រីករាយក្នុងការលេងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ហើយ រូបគេនៅតែជឿជាក់ថាក្រុមនឹងឈ្នះពានរង្វាន់នៅក្នុងរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Bruno គឺ ជាតួអង្គដ៏សំខាន់របស់ Man Utd នៅក្នុងរដូវកាលនេះបន្ទាប់ពីរូបគេបានរួមចំណែកស៊ុតបញ្ចូលទីចំនួន១៦គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១១ដងផងដែរ។ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើនៅមានពានរង្វាន់ចំនួនពីរសេសល់ដើម្បីប្រជែងនៅក្នុងរដូវកាលនេះរួមមាន Premier League និង Europa League។

Bruno បាននិយាយថា៖
ពួកយើងត្រូវតែសហការគ្នាដើម្បីឲ្យក្រុមកាន់តែខ្លាំង ព្រោះ យើងចង់ឈ្នះពានរង្វាន់ និង ឈ្នះគ្រប់យ៉ាងទាំងអស់ ប៉ុន្តែ ខ្ញុំគិតថានៅក្នុងរដូវកាលនេះយើងមិនទាន់មានកម្រិតហ្នឹងនៅឡើយទេ។ ពួកយើងចាញ់ការប្រកួតច្រើនណាស់ ប៉ុន្តែ ការប្រកួតនៅសល់ច្រើនទៀត ហើយ យើងនៅមានភារកិច្ចជាច្រើនដែលត្រូវធ្វើរហូតដល់បញ្ចប់រដូវកាល។ ដូចដែលខ្ញុំធ្លាប់បាននិយាយអុីចឹង អ្នកត្រូវតែជឿជាក់ថាអាចធ្វើបានរហូតដល់ពេលវេលាមួយដែលគិតថាវាមិនអាចទៅរួច៕

ប្រភព៖ metro