រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោកម៉ៅ អាយុទ្ធ រកឃើញផ្ទុកវីរុសកូវីដ១៩

//s9.kh1.co/4b/4bae029523236990898f9f0278556aa51a81c649.jpg
សង្គម

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោកម៉ៅ អាយុទ្ធ ត្រូវបានមន្ត្រីសុខាភិបាល និង អាជ្ញាធរ បញ្ជាក់ថា លោកមានផ្ទុកវីរុសកូវីដ១៩

រាជធានីភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៍មាន ត្រូវបានមន្ត្រីសុខាភិបាល និង អាជ្ញាធរ បញ្ជាក់ថា លោកមានផ្ទុកវីរុសកូវីដ១៩ ហើយឥឡូវនេះ​ បានចូលសម្រាកព្យាបលនៅមន្ទីរមិត្តភាពខ្មែរសូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវ័យ ៧៧ឆ្នាំ រស់នៅភូមិ០៧​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតជាបានឆ្លងវីរុសកូវីដ១៩ ហើយសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ នេះតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅថ្ងៃទី០៧ ខែមេសា នេះ។

អាស្រ័យហេតុនេះ អាជ្ញាធរ និង មន្ត្រីសុខាភិបាល ក៏អំពាវអំនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោល ជាមួយលោក​ ម៉ៅ អាយុទ្ធ ទៅយកសំណាក ដើម្បីពិនិត្យរកជំងឺកូវីដ១៩។

ក្នុងនោះដែរ លោក ម៉ៅ អាយុទ្ធ ជាមន្ត្រីជាន់ខ្ពស់ម្នាក់ និង ជាផលិតករភាពយន្តដ៏ល្បីល្បាញម្នាក់ ក្នុនចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត ដោយបានសាងស្នាដៃច្រើនផងដែរ នៅក្នុងវិស័យសិល្បៈ​ មានដូចជា រឿងនេសាទក្រពើ នៅឆ្នាំ២០០៣ និង ហ្លួងព្រះស្តេចកន កាលពីឆ្នាំ២០១៦៕

ប្រភព៖​ Fresh News

សូមទស្សនារូបភាពខាងក្រោម៖

លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
លោក​ ម៉ៅ អាយុទ្ធ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T