ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីកូនពីរ អ្នកនាង Chompoo Araya ដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈថៃ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីហាយសូរូបនេះ មានទេព្យកោសល្យក្នុងការច្នៃប្រឌិតខ្ពស់ ទៅលើការរៀបចំសម្លៀកបំពាក់ថ្មីៗ ស្រស់ស្អាតប្លែកជារៀងរាល់ថ្ងៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅប៉ុន្មានម៉ោងមុននេះនៅលើគណនី Instagram ផ្ទាល់របស់Mommy ហាយសូ មួយរូបនេះបានបញ្ចេញរូបភាព២សន្លឹកយ៉ាងក្ដៅគគុកជាមួយនឹង ឈុតប៊ីគីនីពណ៌ទឹកសមុទ្រ គ្របអាវផ្កាឈូក បញ្ចេញសាច់ល្វែងក្រោមពីក្រោយមួយទំហឹង ពោលបើទោះ បីមានកូនប្រុស២នាក់ក៏ពិតមែន តែអ្នកម៉ាក់រូបនេះ មិនបោះចោលស្ទាយ៍តុបតែងខ្លួនបែបស៊ិច ស៊ី បញ្ចេញសាច់សររលោងខ្ចីល្ហក់បែបនេះឡើយ ។
ជាមួយនឹងឈុតបែបស៊ិចស៊ីនេះ បានធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់ឡើយលាន់មាត់សរសើរនិងមើលមិនចង់ដាក់ភ្នែកទៅលើសមម្រស់ដ៏ទាក់ទាញ និងការតុបតែងខ្លួនប្លែកៗស្ទើរតែគ្រប់ពេលតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖