ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ!

//s9.kh1.co/de/de765f35042cc9fad64aaf14c5fa24d72ba52245.jpg
យល់ដឹង

 ០៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លើស​ជាតិ​ស្ករ លើស​សម្ពាធ​ឈាម ជា​បញ្ហា​សុខភាព​មួយ​ដែល​គ្នា​យើង​ធ្លាប់​បាន​ឭ​ញឹក​ញាប់ ដោយសារ​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​សុទ្ធ​តែ​ជួប​បញ្ហា​សុខភាព​ទាំង​ពីរ​នេះ។

លើស​ជាតិ​ស្ករ លើស​សម្ពាធ​ឈាម ជា​បញ្ហា​សុខភាព​មួយ​ដែល​គ្នា​យើង​ធ្លាប់​បាន​ឭ​ញឹក​ញាប់ ដោយសារ​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​សុទ្ធ​តែ​ជួប​បញ្ហា​សុខភាព​ទាំង​ពីរ​នេះ។ ប៉ុន្តែ គ្នា​យើង​មាន​ដែល​ឮ​ពី​បញ្ហា​លើស​ជាតិ​ប្រូឡាក់​ទីន​ក្នុង​រាងកាយ​ឬ​អត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វី​ទៅ​ជា​បញ្ហា​លើស​ជាតិ​ប្រូឡាក់ទីន?

ការ​លើស​អ័រម៉ូន​ប្រូឡាក់ទីន (ភាសា​បច្ចេក​ទេស Hyperprolactinemia) គឺ​ជា​ការ​បញ្ចេញ​អ័រម៉ូន​ប្រូឡាក់ទីន​ច្រើន​លើស​លុប​ក្នុង​រាងកាយ ដែល​ផលិត និង​បញ្ចេញ​ដោយ​ក្រពេញ​អ៊ីប៉ូហ្វីស​ខាង​មុខ។ អ័រម៉ូន​ប្រូឡាក់ទីន ជា​អ័រម៉ូន​ដែល​មាន​តួច​នាទី​ក្នុង​ការ​ផលិត​ទឹក​ដោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

បញ្ហា​នេះ​មាន​រោគ​សញ្ញា​បែប​ណា​វិញ?

រោគ​សញ្ញា​នៃ​បញ្ហា​លើស​ជាតិ​ប្រូឡាក់ទីន​អាច​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស។ ដោយសារ​កម្រិត​ប្រូឡាក់ទីន មាន​ឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ និង​វដ្ដ​រដូវ ដូច​នេះ​ទើប​ពិបាក​ដឹង​ពី​បញ្ហា​នេះ​ចំពោះ​បុរស។ ចំពោះរោគ​សញ្ញា​រវាង​ភេទ​ទាំង​ពីរ​ដែល​កើត​មាន​បញ្ហា​នេះ​មាន​ដូច​ជា៖

មនុស្ស​ស្រី

  • វិបត្តិ​អត់​កូន
  • រដូវ​មិន​ទៀង ឬ​រាំង​រដូវ
  • ហៀរ​ទឹកដោះ
  • អត់​ចំណង់​ផ្លូវ​ភេទ
  • ឈឺ​ក្បាល
  • ស្រវាំង ឬ​ងងឹត​ភ្នែក

មនុស្ស​ប្រុស

  • វិបត្តិ​អត់​កូន
  • អត់​ចំណង់​ផ្លូវ​ភេទ
  • ហៀរ​ទឹកដោះ
  • ឡើង​ដោះ
  • ឈឺ​ក្បាល
  • ស្រវាំង ឬងងឹត​ភ្នែក
  • មាន​បញ្ហា​លឹង្គ​មិន​ឡើង​រឹង

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ទៀត​ថា ជា​ធម្មតា បញ្ហា​លើស​ជាតិ​ប្រូឡាក់ទីន​អាច​ព្យាបាល​បាន ហើយ​ការ​ព្យាបាល​នឹង​ពឹង​ផ្អែក​ទៅ​លើ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T